អភិបាលរងខេត្តត្បូងឃ្មុំ នាំយកអំណោយ គ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខារ ចែកជូនដល់កងកម្លាំងការពារតំបន់ព្រៃលិចទឹកទាំង៤គោលដៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល នាំយកអំណោយ គ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខារ ចែកជូនដល់កងកម្លាំងការពារតំបន់ព្រៃលិចទឹកទាំង៤គោលដៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ផងដែរថា៖ តំបន់ការពារអភិរក្សទាំង៤ទីតាំងរួមមាន តំបន់ការពារព្រៃលិចទឹកបឹងក្របីក្រៀក តំបន់ការពារព្រៃលិចទឹកពោះអំបែង តំបន់ការពារព្រៃលិចទឹកចំការចិន និងតំបន់ព្រៃលិចទឹកជ្រោយជលា គឺជាតំបន់ដែលរដ្ឋបាលខេត្តត្បូងឃ្មុំដាក់ជាតំបន់ការពារអភិរក្សព្រៃលិចទឹក ដែលតំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ជម្រកវារីជាតិ និងជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ តំបន់ទាំងនេះសម្បូរទៅដោយព្រៃឈើចម្រុះគ្រប់ប្រភេទដែលទាំងនេះគឺជាសក្តានុពលប្រព័ន្ធអេកូឡូស៊ីមិនអាចខ្វះបាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំគឺកំពុងតែខិតខំធ្វើយ៉ាងណាគឺដាក់វិធានការយ៉ាងក្តៅគគុកដើម្បីទប់ស្កាត់ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹកដោយគ្មានការលើកលែងចំពោះបុគ្គលណាដែលរំលោភយកដីព្រៃលិចទឹកក្នុងតំបន់ទាំងនេះឡើយ ៕

