**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រុមអ្នកសម្របសម្រួល អំពាវនាវឲ្យអ៊ីស្រាអ៊ែល និងហាម៉ាស់ ឲ្យបញ្ចប់សង្គ្រាមដោយមានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់

រ៉ាហ្វា៖ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកសម្រុះសម្រួលប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ឱ្យបញ្ចប់សង្គ្រាម ដោយមានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលគូសបញ្ជាក់ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃសុក្រថា អ៊ីស្រាអ៊ែល កំពុងផ្តល់ផែនទីបង្ហាញផ្លូវថ្មីមួយឆ្ពោះទៅរកបទឈប់បាញ់គ្នាទាំងស្រុង។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានលើកឡើងដដែលៗថា ប្រទេសរបស់លោកនឹងបន្តសង្រ្គាមរហូតដល់ប្រទេសនេះសម្រេចបាននូវគោលបំណងទាំងអស់។

លោកបានអះអាងជាថ្មីនូវជំហរនោះកាលពីថ្ងៃសៅរ៍ដោយបានបញ្ជាក់ថា លក្ខខណ្ឌរបស់អ៊ីស្រាអ៊ែលសម្រាប់ការបញ្ចប់សង្គ្រាមមិនមានការផ្លាស់ប្តូរអ្វីនោះទេ ការបំផ្លិចបំផ្លាញផ្នែកយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាថា តំបន់ហ្គាហ្សាលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអ៊ែលទៀតហើយ។

ទន្ទឹមនឹងនេះដែរ ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះផែនការរបស់អ៊ីស្រាអ៊ែល ដែលដាក់ចេញដោយលោក ចូ បៃដិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានដាក់ថា ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការពិភាក្សាដែលកំពុងបន្ត ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង និងអ្នកឃុំឃាំងនោះ ពួកគេអំពាវនាវឱ្យទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ឆាប់បញ្ចប់នូវកិច្ចព្រមព្រៀងដែលបូករួមបញ្ចូលនូវគោលការណ៍ដែលគូសបញ្ជាក់ដោយលោកប្រធានាធិបតី ចូ បៃដិន ទៀតផង។

អត្ថបទដែលជាប់ទាក់ទង