**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ណែនាំដល់មេបញ្ជាការស្រុកសំឡូតដែលទើបទទួលការតែងតាំងថ្មី ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត។

ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការង នាយសេនាធិការរង លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយប៉ុស្ដិ៍រដ្ឋាបាល មេភូមិ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំដល់មេបញ្ជាការស្រុកសំឡូត ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មី នៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្នុងការអនុវត្តតួនាទីភារកិច្ច។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំត្រូវប្រកាន់ខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ និងដាក់បទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅកន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺន លើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថស្រុកសំឡូត មានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង