និយ័តករអាជីវកម្មអចលនវត្ថុ កោះហៅម្ចាស់អាជីវកម្មលើបច្ចុប្បន្នភាពនៃសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ឧសភា

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងមួយ ពីការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការកោអញ្ជើញឱ្យបង់ប្រាក់ជាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដូចមានឈ្មោះខាងក្រោម។
ក្រុមហ៊ុន ឈូ យ័នអិល១(ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានគម្រោងឈ្មោះ Jovan City ចំពោះទីតាំងគម្រោង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលត្រូវផាកពិន័យនូវចំនួនទឹកប្រាក់១រយលានរៀល (១០០,០០០,០០០រៀល)។
ដូច្នេះដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន-គម្រោងខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីការរបង់ប្រាក់ផាកពិន័យ ដែលបានប្រគល់ជូនក្នុងរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹង ជាកំហិត។
ក្នុងករណី នៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន-គម្រោងជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
ន.អ.ប. សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុនគម្រោង ក្នុងការបំពេញកាតព្វកិច្ចខាងលើឱ្យបានត្រឹមត្រូវ ៕

