**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រយៈពេល២ថ្ងៃ អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស ឃាត់ខ្លួនបាននៅភូមិសាស្រ្តខេត្តតាកែវ និងភូមិសាស្រ្តរាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនមួយចំនួនធំ។

យោងតាមរបាយការណ៍របស់ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ស្រុកព្រៃកប្បាស ដឹកនាំ ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ បានចុះបង្រ្កាបករណីគ្រឿងញៀន ស្ថិតនៅនៅចំណុចលើខ្នងប្រឡាយភូមិថ្មី ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖
១.ឈ្មោះ សោម ឧត្តម (អាម៉ាប់) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ (ជួញដូរនឹងកាន់កាប់អាវុធខុសច្បាប់ ហើយទើបចេញពន្ធនាគារព្រៃសករណីគ្រឿងញៀន ) រស់នៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។
+ -ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់, កាំភ្លើង០១ដើម ម៉ាក៥៤, គ្រាប់ចំនួន០៥គ្រាប់, បង់ចំនួន០១ – ម៉ូតូចំនួន០១គ្រឿង ម៉ាកនិច, ទូរស័ព្ទចំនួន០៣គ្រឿង, បន្តមកឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះ សោម ឧត្តម មានលោកមេភូមិ និងក្រុមប្រឹក្សាឃុំ បានរកឃើញម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់, សរុបស្មើ០៩ ទម្ងន់ : ៤៥,២៩ ក្រាម (គិតទាំងសំបក់ថង់ ) ដាវដែកចំនួន០២ដើម, គ្រាប់កាំភ្លើងឡុកចំនួន០៤គ្រាប់, គ្រាប់៥៩ចំនួន០៨គ្រាប់, សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន( សម្ភារៈខាងលើជារបស់ឈ្មោះសោម ឧត្តម។

នៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងយើងបានធ្វើបានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះថន ធូ ភេទប្រុសអាយុ ២៦ ឆ្នាំ (ជាអ្នកដឹកជញ្ជូនថ្នាំញៀនអោយមេខ្លោងឈ្មោះ ហ៊លរស់នៅភ្នំពេញ ) រស់នៅបន្ទប់ជួលម្ដុំព្រែកទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

– ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់:១០៧,០៣ក្រាម(ថ្លឹងទាំងសំបក់ថង់)
– ម៉ូតូ០១គ្រឿង ម៉ាកC125ពណ៌ខ្មៅស្លាកលេខតាកែវ1G8707 ,ទូរស័ព្ទ០១គ្រឿន ។

– ក្រោយពីរទទួលព័ត៌មានពីឈ្មោះ ថន ធូ ភេទប្រុស អាយុ ២៦ឆ្នាំ ពីមុខសញ្ញា មេខ្លោងជួញដូរគ្រឿងញៀនខាងលើ កម្លាំងយើងបានធ្វើការប្រតិបត្តិការបង្ក្រាប.នៅថ្ងៃទី២៦/២៧ /០៥ /២៤ ជំនាញយើងពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ ទៅរាជធានីភ្នំពេញ សហការ អ ហ ផ ទ និង អហក្រុង អហខណ្ឌ ដោយបានការអនុញ្ញាតពីលោឧត្តមសេនីយ៍មេបញ្ជាការ និង ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ ឯកឧត្តមព្រះរាជារាជធានីភ្នំពេញ ទៅបន្ទប់ជួលរបស់មេខ្លោង ឈ្មោះ ហ៊ល នៅបូរីផុនស៊ុយ ភូមិភូមិជ្រៃកោង ចោមចៅ២ ពោធ៏សែនជ័យ ចំពោះមុខឈ្មោះ ថន ធូ ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់( ស្រី០១)
១/ ឈ្មោះយ៉េប ហារ៉ាម៉ៃ ហៅទឹង (ប) អាយុ៣០ឆ្នាំ ជនជាតិឥស្លាម (ជាកូនចៅមេខ្លោង ហាត ហ៊ល ជាអ្នកដឹកជញ្ជូនគ្រឿងញៀន) រស់នៅភូមិកំពុងយោល់ ឃុំគោកពោធិ៍ ស្រុកបូរីជួសារ ខេត្តតាកែវ។ ២/ឈ្មោះ គង់ រក្សា (ស្រី) អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកទទួលវេរប្រាក់ដកប្រាក់) រស់នៅបុរីផុនស៊ុយ ភូមិស្រីកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាងរួមនិងវត្ថុតាង៖ – ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចទម្ងន់: ២៤,៨៩ក្រាម (ថ្លឹងទាំងសំបក់ថង់)
– ម៉តូ០១គ្រឿង (ម៉ាកនិច) ភ្នំពេញ1KQ 3475
– ទូរសព្ទ័ចំនួន០២គ្រឿង និងសម្ភារៈពាក់ព័ន្ធវេប្រាក់ដកប្រាក់មួយចំនួន សៀវភៅចំនួន ១ក្បាល កត់ទទួលប្រាក់វេចេញនិងវេចូល ថ្លៃជួញដូរគ្រឿងញៀ។

បន្តទៅត្រួតពិនិត្យបន្ទប់ជួលរបស់មេខ្លោង ឈ្មោះហាត់ ហ៊ល នៅម្ដុំព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សង្ស័យឈ្មោះ ហាត ហ៊ល គេចខ្លួន) ក្រុមចម្រុះធ្វើការត្រួតពិនិត្យ០២បន្ទប់លទ្ធផលរកឃើញ÷
– ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងកញ្ចប់ច្រកគ្រឿងញៀនចំនួន ០៤ កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួន។- ម្សៅក្រាមសរុប:០៤កញ្ចប់ទម្ងន់:១៣១,៩២ក្រាម (ថ្លឹងទាំងសំបក់ថង់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានឃាត់ខ្លួន រក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង