**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារអញ្ជើញចូលរួម កិច្ចប្រជុំតុមូលសម្រាប់តំបន់អាស៊ីអគ្នេយ៍ស្តីពីសន្តិសុខសុខភាព នៅសឹង្ហបុរី

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីសន្តិសុខសុខភាព (Southeast Asia Health Security Roundtable Series –Improving Regional Health Security through Knowledge Exchange and Collaboration ) ក្រោមការគាំទ្រពីក្រសួងសុខាភិបាល នៃប្រទេសសឹង្ហបុរី ដែលសហការរៀបចំដោយសាកលវិទ្យាល័យជាតិសឹង្ហបុរី (NUS) រួមជាមួយនឹង Health Intervention and Technology Assessment Program (HITAP, Thailand)និង Universitas Padjadjaran (UNPAD, Indonesia) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសសឹង្ហបុរី។

អង្គប្រជុំផ្តោតសំខាន់លើប្រធានបទចំនួនបី(១) បទពិសោធន៍ផ្សេងៗគ្នា តាមបណ្តាប្រទេសពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអំឡុងពេលនៃការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ (២) គំរូទាំងឡាយនៃភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង លើបញ្ហាប្រឈមពាក់ព័ន្ធនឹងសន្តិសុខសុខភាព នៅលំដាប់ប្រទេស តំបន់ និងសកលលោក (៣) ការត្រៀមជាស្រេច ក្នុងការទប់ទល់ការរាតត្បាត និងការគាំទ្រការកសាងសមត្ថភាពកម្រិតតំបន់ និងជាតិ ចំពោះការរាតត្បាត នៃជំងឺឆ្លងនាពេលអនាគត ។

គោលបំណងជាក់លាក់របស់កិច្ចប្រជុំតុមូលមានដូចជា៖ (១)ចែករំលែកបទពិសោធន៍ ក្នុងការសហការសម្របសម្រួល និងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ និងរចនាសម្ព័ន្ធទំនាក់ទំនង (២)ស្វែងយល់ដឹងស៊ីជម្រៅលើភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងពេលមានវិបត្តិសកលខ្លាំង ដែលមានលក្ខណ:បត់បែនរហ័ស (៣)ចែករំលែកបទពិសោធន៍តាមប្រទេសក្នុងការអនុម័តយកការប្រតិបត្តិល្អៗ ទាក់ទិននឹងយុទ្ធសាស្ត្រនៃការទំនាក់ទំនង និងបែបទ នៃភាពជាអ្នកដឹកនាំ។

គួរបញ្ជាក់ផងដែរថា ប្រតិភូសុខាភិបាលកម្ពុជា រួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានរួមចំណែក ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំតុមូលនេះ ពិសេសតាមរយៈការធ្វើបទបង្ហាញ និងការផ្តល់យោបល់ ដែលជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះផងដែរ ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំតុមូលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងពីក្រសួងសុខាភិបាល តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញសុខាភិបាល តាមប្រទេសមួយចំនួន ព្រមទាំង តំណាងមកពីភាគីពាក់ព័ន្ធនឹងការងារខាងលើនេះ អញ្ជើញមកពីប្រទេសចំនួន ១២ និងសរុបមានអ្នកចូលរួមប្រមាណ ៥៦ រូប ៕

អត្ថបទដែលជាប់ទាក់ទង