**EU យល់ព្រមលើការចាប់ផ្តើមកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា**ក្រសួងការងារ ចេញសេចក្តីបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់មកលើឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ឯកឧត្តម ប៉ែន បូណា៖ មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន**សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា**ចិនជំរុញបេសកកម្មអវកាសជាមួយអឺរ៉ុបចំពេលមានមហិច្ឆតារបៀបវារៈរុករក**លោកអ្នកឧកញ៉ា ទ្រី ភាព ស្នើឲ្យសមាជិក សមាជិកាទាំងអស់បន្តបម្រើមូលដ្ឋានអស់ពីចិត្ត បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្ស**អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិ**ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៤គ្រួសារ ក្នុងក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកបាទី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ**ថ្នាក់ដឹកនាំរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ**ស៊ុយអែត និងអ៊ីរ៉ង់ធ្វើការដោះដូរអ្នកទោសក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយអូម៉ង់**អនុប្រធានសហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយចំនួន ១.៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពស្វីស**ស៊ុយអែត អះអាងថា យន្តហោះយោធារុស្ស៊ី បានបំពានចូលដែនអាកាសរបស់ខ្លួន**អធិការបតីអាល្លឺម៉ង់ ច្រានចោលចំពោះលក្ខខណ្ឌរបស់ពូទីន ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច មាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ**ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅខេត្តព្រៃវែង ចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤**អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមប្រារព្ធពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត**បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម**មន្រ្តីជំនាញឆ្មក់ចាប់បាន ជើងមាន់បង្កក កោះមាន់បង្កក ខួរគោបង្កក និងពោះវៀនជ្រូក ដឹកតាមរថយន្តដឹកអ្នកដំណើរ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

តុវិនិយោគកសិ-ចំណីអាហារនឹងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវ ិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំដ៏មនោរម្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមការងារអន្តរក្រសួង ស្ថាប័ន និងលេខាធិការដ្ឋាន។

មានមតិក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារកាលពីត្រីមាសទី១ នៃឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងនូវការកត់សម្គាល់អំពីភាពរឹងមាំ និងការរួមចំណែកយ៉ាងសំខាន់នៃវិស័យកសិកម្មក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។

ក្នុងស្មារតីនេះ ឯកឧត្តមសង្ឃឹមថាក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនសំដៅរុញច្រានតុវិនិយោគកសិ-ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។

គួរបញ្ជាក់ជូនផងដែរថា AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ, បង្កើតការងារមានតម្លៃបន្ថែមកាន់តែខ្ពស់, និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង