**ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ជាគោលដៅទេសចរណ៍ថ្មី ស្អាត បៃតង ទាក់ទាញ រស់រវើក និងមានតម្លៃបន្ថែមតាមរយៈការច្របាច់បញ្ចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់នៃប្រទេសផ្សេងៗ ជាមួយនឹងកម្ពុជា**ទាហានថៃ នាំអ្នកជិះកង់ថៃ១៥០នាក់ ចូលបរិវេណប្រាសាទតាមាន់ធំដោយមិនជូនដំណឹង!**សមាគមសិល្បៈករខ្មែរ គាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង!**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥**គណប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ

បទវិភាគ៖ តើអ្វីទៅជា«គោលការណ៍ចិនតែមួយ» ?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវ«គោលការណ៍ចិនតែមួយ»ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិនក្នុងទំនាក់ទំនងអន្តរជាតិ ។

តើអ្វីទៅជាគោលការណ៍ចិនតែមួយ ?

និយាយជារួម គោលការណ៍ចិនតែមួយគឺជាគោលការណ៍ដែលកំណត់ថាតំបន់ចិនដីគោកនិងតំបន់តៃវ៉ាន់ជាប្រទេសចិនតែមួយ ដែលគោលការណ៍នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ វាបានបង្កើតឡើងក្រោមការតស៊ូរបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ ដែលមានមូលដ្ឋាននៃផ្លូវច្បាប់និងភស្តុតាងជាក់ស្តែងដែលមិនអាចធ្វើឱ្យរង្គោះរង្គើបាន ហើយត្រូវបានកំណត់ជាក្រមទំនាក់ទំនងអន្តរជាតិក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។

ការដែលនិយាយថា តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិន វាមិនមែនជាការអះអាងដោយប្រយោលឬតាមតែមាត់នោះទេ ពោលគឺវាមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ ។

កាលពីខែធ្នូ ឆ្នាំ ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនទន្ទ្រានយកឱ្យទៅប្រទេសចិនវិញ» ។ បន្ទាប់មក មាត្រាទី ៨ នៃ«សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ត្រូវអនុវត្តឱ្យបានជាដាច់ខាត ។ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។

ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិក៏បានទទួលស្គាល់ថា រដ្ឋាបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ ហើយការលើកឡើងពី«គោលការណ៍ចិនតែមួយ»របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ ។

បច្ចុប្បន្ន មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ដែលជាការពិតបង្ហាញយ៉ាងប្រចក្សថា គោលការណ៍ចិនតែមួយជាសច្ចភាពអន្តរជាតិដែលមិនអាចប្រកែកបាន ។ យ៉ាងណាមិញ មានប្រទេសមួយចំនួនតូចដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់ដែលចង់«ឯករាជ្យ»តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅដែលជាទង្វើក្បត់នឹងផលប្រយោជន៍និងឆន្ទៈប្រជាជនដោយងងឹតងងុល ក៏តែងហក់លោតបង្ករឿងយ៉ាងគឃ្លើន ។

ប៉ុន្តែទោះជាយ៉ាងណាក្តី សច្ចភាពនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ។ តួយ៉ាងដូចជាការវិវឌ្ឍថ្មីៗនេះនៃសភាពការណ៍នៅកោះតៃវ៉ាន់ មានប្រទេសជាច្រើនដែលបានចេញសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ និងការបង្រួបបង្រួមជាតិរបស់ប្រទេសចិន ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន ។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ ។

ជាការពិតណាស់ សំឡេងសច្ចភាពទាំងនេះជាការឆ្លុះបញ្ចាំងថា មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណាដែលប៉ុនប៉ងធ្វើអបគមន៍ឱ្យតៃវ៉ាន់ឯករាជ្យ សុទ្ធតែជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ ល្មើសនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងល្មើសនឹងឆន្ទៈរបស់ប្រជាជន ដែលទីបំផុតមុខជានឹងត្រូវបរាជ័យទាំងស្រុងជាមិនខាន ។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជារឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង