**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្តែងនូវក្ដីរីករាយដែលបានជួប លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបកាលពីឆ្នាំ២០២១ គឺនៅពេលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ហើយនៅពេលនេះបានជួបក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា។

សម្ដេចតេជោ បានរំលឹកថា កាលពីជំនួបលើកមុន សម្ដេច និងលោកជំទាវបានពិភាក្សាគ្នាលើការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌា ក្នុងឱកាសខួបទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏បានពិភាក្សាគ្នាលើការត្រួសត្រាយទស្សនកិច្ចរបស់សម្ដេចធិបតី ដែលកាលនោះជាអគ្គមេបញ្ជាការកងទ័ពជើងគោក។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យមួយ។ សម្ដេចតេជោក៏បានសម្ដែងនៅការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។

ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឲ្យលោកជំទាវបានជួបពិភាក្សាការងារនៅពេលនេះ។ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ក៏បានសម្តែងការពេញចិត្ត និងកោតសរសើរផងដែរចំពោះទស្សនៈវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោក្នុងការលះបង់អំណាចដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។ លោកជំទាវក៏បានសម្តែងនូវការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវនៅតែចាត់ទុកសម្តេចតេជោ ជាមគ្គុទេសក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ឱ្យមានប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍រីកចម្រើន។

លោកជំទាវក៏បានថ្លែងអំណរគុណផងដែរចំពោះក្រុមការងារទាំងក្រសួងការបរទេសកម្ពុជា និងផ្នែកពាក់ព័ន្ធនានា ក្នុងការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រទី១ប្រកបដោយភាពជោគជ័យ។

លោកជំទាវបានមានប្រសាសន៍ថា ក្នុងទំនាក់ទំនងជាង៦០ឆ្នាំកន្លងមកនេះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសឥណ្ឌា គឺជាព្រះរាជទស្សនកិច្ចកំពូល ហើយលោកជំទាវក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដួចផ្ដើមគំនិតឲ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ដូចជាការផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនាពេលនោះ ទៅកាន់ប្រទេសឥណ្ឌាផងដែរ។

លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដោយលោកជំទាវចាត់ទុកថា សុបិនរបស់យើងបានខ្លាចជាការពិត ដែលទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

លោកជំទាវក៏បានអរគុណសម្តេចតេជោ ដែលបានជូនពរដល់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ហើយលោកជំទាវសង្ឃឹមថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងមានទំនាក់ទំនងល្អបន្តទៀតជាមួយនឹងកម្ពុជា។

លោកជំទាវក៏បានអរគុណផងដែរ ដែលកម្ពុជាបានមើលឃើញថាប្រទេសឥណ្ឌាគឺជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប្រទេសឥណ្ឌាជាប្រទេសដែលមានភាពជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។

លោកជំទាវសង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។

លោកជំទាវក៏បានស្នើសុំសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយប្រទេសឥណ្ឌា នឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចនាពេលខាងមុខផងដែរ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ ហើយកន្លងទៅនេះ ទោះបីជាមានការរាតត្បាតដោយជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ឥណ្ឌា និងកម្ពុជានៅតែធ្វើការជាមួយគ្នាបាន។លោកជំទាវក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកជំទាវក៏បានសម្តែងនូវក្តីរីករាយដែលថាកម្ពុជាជាដៃគូ ជាមិត្តចាស់ ដែលមានតុល្យភាពក្នុងបញ្ហាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឲ្យមាន ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។

សម្ដេចតេជោបានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប៉ុលពត ពេលនោះ ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅលើសកលលោក ដែលបានទទួលស្គាល់កម្ពុជា នៅពេលដែលប្រទេសដទៃទៀតទាំងលោកខាងលិច ទាំងអឺរ៉ុប មានភាពច្របូកច្របល់នាំគ្នាដាក់ទណ្ឌកម្មទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត មកលើកម្ពុជា ដែលទើបតែរំដោះពីរបបប្រល័យពូជសាសន៍។

សម្ដេចបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌានារយៈពេលកន្លងទៅនេះ បានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ សម្ដេចតេជោក៏បានរំលឹក ពីតួនាទីរបស់កម្ពុជាក្នុងការនាំឥណ្ឌាចូលមកក្នុងអាស៊ាន ដែលយើងធ្លាប់ធ្វើជាសហប្រធានរួមគ្នាក្នុងខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០១២។ ហើយការរីកចម្រើនរបស់ឥណ្ឌាត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។

សម្ដេចបានគាំទ្រឥណ្ឌាហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌាគួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានអរគុណឥណ្ឌាដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងទៅបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាជាច្រើនអ្នកទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។

សម្ដេចក៏បានអរគុណដល់ឥណ្ឌាដែលបានធ្វើជាសហប្រធាន ICC ព្រះវិហារ ដែលជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា។ សម្ដេចតេជោក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេច ដោយលោកជំទាវបានចាត់ទុកថា ជាមិត្តចាស់ មិត្តល្អ ហើយសម្ដេច បានពូនជ្រុំឲ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់។ ជាពិសេសនៅពេលដែលសម្ដេចធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។

ជាចុងក្រោយលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានឱកាសជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាថ្មី នាពេលខាងមុខនេះ។ ហើយលោកជំទាវ នឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខផងដែរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជូនពរ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង