**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត

ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវៈចម្រុះ ជាមួយក្រសួងបរិស្ថាន ប្រកបដោយការទទួលខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ការសាទររបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងរោងចក្ររបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស រាជធានីភ្នំពេញ។

ជាមួយគ្នានេះ តាមយន្តការបច្ចុប្បន្ន ការវាយតម្លៃទីតាំង ការអង្កេតតាមដាន និងការធ្វើអធិការកិច្ចប្រភពបំពុល អគ្គនាយកដ្ឋានគាំពារបរិស្ថាន ត្រូវបញ្ជូនមន្ត្រីចុះពិនិត្យនៅតាមទីតាំងដោយផ្ទាល់ ដែលការងារនេះត្រូវចំណាយធនធានច្រើន ទាំងធនធានមនុស្ស ពេលវេលា ថវិកា និងមានការរំខាតដល់រោងចក្រសហគ្រាសទៀតផង ជាក់ស្តែងក្រោយការវាយតម្លៃ និងយោងតាមបទពិសោធ៍ពីបណ្តាប្រទេសជាច្រើន ក្រសួងបរិស្ថានបានរៀបចំ និងដាក់ឱ្យប្រើ ប្រកាសលេខ៣០២ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលមានវិសាលភាពអនុវត្តចំពោះរាល់ប្រភពបំពុល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈ តាមរយៈការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Online ដែលអនុញ្ញាតឱ្យក្រសួងធ្វើការតាមដានត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ទាន់ពេលវេលាជាក់លាក់ (Real Time) និងមានចំណាត់ការភ្លាមៗចំពោះប្រភពបំពុលបរិស្ថាន។

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រ សហគ្រាស គឺជាយន្តការប្រកបដោយតម្លាភាពរវាងក្រុមហ៊ុនដែលជាម្ចាស់ប្រភពបំពុល និងក្រសួងបរិស្ថាន ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រាវជារួម ដើម្បីទទួលបានភាពស្អាត សុវត្ថិភាពបរិស្ថាន កាត់បន្ថយបានពីការបំពុលដោយការបញ្ចេញសំណល់រាវខុសពីស្តង់ដារអនុញ្ញាត និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង