**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបើកវគ្គបណ្តុះបណ្តាលអំពី “ជំងឺទឹកនោមផ្អែម និងជំងឺធាត់” ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យជាង ៥០នាក់ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដោយវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជំនាញផ្នែកសុខភាព ដែលមានវិជ្ជាជីវៈពេញលេញមកមន្ទីរសុខាភិបាលខេត្តកំពត ដើម្បីធ្វើបទបង្ហាញផងដែរ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់សមាគម ក្នុងគោលបំណងដើម្បីផ្តល់ជូនចំណេះដឹងផ្នែកសុខភាពដល់សមាជិកាសកម្មក្នុងស្រុកអង្គរជ័យ ដែលមានចំនួនសរុបប្រមាណជាង ៥០នាក់។

លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបន្តថា ទាំងនេះជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ជាខ្លាំងឥតស្រាកស្រាន្ត ក្នុងការជួយបំពេញបន្ថែមនូវចំណេះជំនាញ ការអប់រំបណ្ដុះបណ្ដាលក្រៅប្រព័ន្ធមួយដ៏មានគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ជាពិសេសទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិតអគ្គស្នងការ ក្នុងការជួយតម្រង់ទិសដល់កូនក្មួយសមាជិកាសកម្មកាយឫទ្ធិនារីកម្ពុជាទាំងអស់នៅទូទាំងខេត្ត ស្រុក-ក្រុង និងទូទាំងប្រទេស ឱ្យសម្រេចបានភាពជោគជ័យដ៏ល្អប្រសើរ ពីមួយជំហានទៅមួយជំហាន តាមរយៈការបង្កើនសមត្ថភាព ចំណេះជំនាញ ការយល់ដឹង ស្របទៅតាមគោលនយោបាយរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបញ្ជាក់បន្ថែមថា នេះជាឱកាសដ៏ល្អមួយសំរាប់ក្មួយៗដែលជាសមាជិកសកម្មក្រេបយកចំណេះវិជ្ជាផ្នែកសុខភាពពីវាគ្មិនរបស់យើង ដែលវគ្គបណ្តុះបណ្តាលនេះគឺមានការលំអិតបន្ថែមអំពីជម្ងឺទឹកនោមផ្អែម និងជម្ងឺធាត់ ពីសំណាក់វាគ្មិនជំនាញផ្នែកសុខភាពដែលមានវិជ្ជាជីវៈពេញលេញមកពីមន្ទីរសុខាភិបាលខេត្តកំពត ដូច្នេះសូមត្រងត្រាប់ដោយយកចិត្តទុកដាក់ដើម្បីទទួលបានចំណេះដឹងផ្នែកសុខភាពដ៏ល្អនេះ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាជនលើពិភាពលោកចំនួនជាង ១ពាន់លាននាក់ មានជំងឺធាត់ ក្នុងនោះមនុស្សពេញវ័យមានចំនួន ៦៥០លាននាក់ មនុស្សវ័យជំទង់នាក់ជាក្មេង មានចំនួន ៣៤០លាននាក់ និងក្មេងមានចំនួន ៣៩លាននាក់។ ចំណែកឯជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជាពីប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺដែលកើតឡើងលើកុមារ និងក្មេងជំទង់ ដែលវាកើតឡើងនៅពេលលំពែងមិនមានលទ្ធភាពផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ កង្វះអ័រម៉ូនអាំងស៊ុយលីនធ្ងន់ធ្ងរ ហើយអាចគ្រោះថ្នាក់ដល់ជីវិត បើគ្មានការប្រើអាំងស៊ុយលីនជាប់ជាប្រចាំទេ។ រីឯជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺនេះភាគច្រើនកើតលើមនុស្សពេញវ័យ ប៉ុន្តែក៏ឃើញមានការកើនឡើងនៃជំងឺនេះលើវ័យជំទង់ដែរ (ជាពិសេសចំពោះអ្នកលើសទម្ងន់) កំណើតនៃជំងឺនេះអាចបណ្ដាលមកពីរបៀបរស់នៅ (ភាពធាត់ លំហាត់ប្រាណតិចតួច បរិភោគលើសកម្រិត)។ ជំងឺនេះត្រូវបានព្យាបាលដោយការគ្រប់គ្រងទម្ងន់ របបអាហារសមស្រប លំហាត់ប្រាណ លេបថ្នាំគ្រាប់ និងប្រើអាំងស៊ុយលីននៅពេលចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង