**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ACU បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹង៥៥ និងបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង ក្នុងខែឧសភា

ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន៥៥បណ្តឹង និងបានកសាងសំណុំរឿង ០១ករណី ដែលមានជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើសសមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពី ជលផល។

លោក សយ ច័ន្ទ វិចិត្រ ឧបការី និងមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹង ក្នុងកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា៖ «ក្រៅពីការទទួលពាក្យប្តឹងខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលមន្ត្រីចំនួន ១៩០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០នាក់ និងមន្ត្រី ៨០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ»។

លោក សយ ច័ន្ទ វិចិត្រ បានលើកឡើងថា ក្រៅពីការងារខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន០២លើក រួមមានទី១៖ ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាលទ្ធផល អង្គភាពប្រឆាំងអំពើ ពិនិត្យឃើញថាចាប់តាំងពីការ រៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ហើយស្របតាមបទប្បញ្ញត្តិនឹងគោលការណ៍នានាដែល បានដាក់ចេញ និងទី២៖ ការប្រឡងជ្រើសរើសសិស្ស អាជ្ញាសាលាជំនាន់ទី៣ ត្រឹមដំណាក់កាលសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ពិនិត្យឃើញថាបានប្រព្រឹត្តិទៅដោយរលូន និងតម្លាភាពផងដែរ មុនបន្តទៅដំណាក់កាលសម្ភាសន៍បេក្ខជនដោយផ្ទាល់មាត់នាពេលខាងមុខ។

មន្រ្តីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈចំនួន ១៤៨គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៧អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

លោក សយ ច័ន្ទ វិចិត្រ បានបន្ថែមថា លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាព និងមន្ត្រីជាន់ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ០៣រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី «ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌» ដល់ សិស្សវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន២វគ្គ ដែលមានសិក្ខាកាមសរុប ១៥៨រូប នៅសាលាភូមិន្ទរដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង