**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការទទួលចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ បម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា។

គណៈកម្មការរៀបចំការប្រឡងប្រជែងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅនាសម័យប្រឡង និងនៅមណ្ឌលប្រឡងដូចខាងក្រោម៖

– ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

– ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

– ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

– ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ

ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច – ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល

ដើម្បីជាការបង្ហាញឱ្យឃើញពិតប្រាកដថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀន នៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព គណៈកម្មការរៀបចំការប្រឡងប្រជែង បានអនុញ្ញាតឱ្យ សាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមណ្ឌលប្រឡងនីមួយៗ តាមកាលបរិច្ឆេទ និងទីតាំងដូចបានបញ្ជាក់ជូនខាងលើ។

អ្នកសង្កេតការណ៍ជាសាធារណជន នឹងត្រូវបានអញ្ជើញឱ្យតាមដានដំណើរការប្រឡងប្រជែង ចាប់តាំងពី ពេលរៀបចំវិញ្ញាសា (ពេលព្រឹក) រហូតដល់ពេលចាប់ផ្តើមប្រឡងនាម៉ោង១២:០០ថ្ងៃត្រង់តទៅ។ អ្នកសង្កេតការណ៍ជា សាធារណជន ក៏ត្រូវចូលរួមសម្រាប់ដំណើរការកំណែនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល នាថ្ងៃបន្តបន្ទាប់ រហូតដល់ ដំណើរការប្រឡងប្រជែងត្រូវបញ្ចប់ជាស្ថាពរ។

សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ត្រឹមម៉ោង១២:០០ថ្ងៃត្រង់។

សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន៥០នាក់ដំបូងដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់នឹង ត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន៕ 

អត្ថបទដែលជាប់ទាក់ទង