**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិនប៉ុណ្ណោះ

នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអះអាងថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម។ នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសលោកខាងលិចប្រើប្រាស់ពាក្យ ‘អតិរេកផលិតកម្ម’ ជាលេស ដើម្បីដាក់សម្ពាធលើវិស័យផលិតកម្មរបស់ប្រទេសចិន។
កាលពីឆ្នាំ ២០១២ គណៈកម្មការអឺរ៉ុបធ្លាប់បានចោទប្រកាន់ចិនអំពីការនាំចេញផលិតផលដើរដោយពន្លឺព្រះអាទិត្យ ក្នុងតម្លៃទាបទៅកាន់ទីផ្សារអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ហើយបានផ្តួចផ្តើមគំនិតដាក់ពន្ធនាំចូលបន្ថែម ៤៧.៦% លើផលិតផលទាំងនោះ ក្នុងគោលដៅកាត់បន្ថយឧត្តមភាពប្រកួតប្រជែងរបស់ចិន។ ក្រោយមក ក្នុងខែកក្កដា ឆ្នាំ ២០១៣ ប្រទេសចិន និងសហភាពអឺរ៉ុប ក៏បានដោះស្រាយបញ្ហាខាងលើដោយសន្តិវិធី។
ក្នុងឆ្នាំ២០២៤ នេះ អាមេរិក និងសហភាពអឺរ៉ុបបានប្រើប្រាស់ពាក្យ ‘អតិរេកផលិតកម្ម’ ជាថ្មីម្តងទៀត ដើម្បីវាយប្រហារដល់ការរីកចម្រើនរបស់ឧស្សាហកម្មចិន ក្នុងវិស័យថាមពលស្អាត រួមមានការផលិតយានយន្តដើរដោយថាមពលអគ្គិសនី បន្ទះសូឡា និងអាគុយលីចូមជាដើម។
តើហេតុអ្វីបានជាប្រទេសលោកខាងលិច នៅតែចោទប្រកាន់ចិនអំពីអតិរេកផលិតកម្ម?
ការពិតមិនអាចប្រកែកបាននោះ គឺថា ការរីកចម្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិតជាបាននាំមកនូវឱកាស និងកម្លាំងជំរុញថ្មីៗដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទោះបីជាយ៉ាងនេះក្តី អាមេរិក និងសម្ព័ន្ធមិត្តតែងចាត់ទុកការរីកចម្រើនរបស់ចិនជាបន្លាក្នុងកែវភ្នែក និងជាការគំរាមកំហែងដ៏ធំបំផុតដល់អនុត្តរភាពខ្លួន។ ជានិច្ចកាល អាមេរិកតែងបង្កើតរឿងនានា ដើម្បីឃោសនាបំប៉ោងព័ត៌មានមិនពិត សំដៅរារាំង និងទប់ស្កាត់ការរីកចម្រើនរបស់ចិន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កន្លងទៅ អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ថា គំរាមកំហែងដល់សន្តិសុខជាតិ រហូតឈានទៅដល់ការចាប់ខ្លួននាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ពីសំណាក់អាជ្ញាធរកាណាដា។ អាមេរិកក៏បានដាក់ក្រុមហ៊ុនចិនមួយនេះចូលក្នុងបញ្ជីខ្មៅ ដែលជាហេតុនាំឱ្យក្រុមហ៊ុនបរទេសមួយចំនួនដូចជា Google, Microsoft, Qualcomm, Intel, Panasonic បានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei។ ទន្ទឹមនេះ អាមេរិកបានអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយគាំពារនិយមជាមួយចិន តាមរយៈការរឹតត្បឹតលើការនាំចូលផលិតផលរបស់ចិន ខណៈប្រើប្រាស់មធ្យោយបាយផ្សេងៗ ដើម្បីលាបពណ៌ចិន។ កាលពីដើមឆ្នាំនេះ ប្រទេសហូឡង់បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យា ASML Holding មិនឱ្យនាំចេញប្រព័ន្ធកាំរស្មីអ៊ុលត្រាវីយូឡេដ៍ប្រើដើម្បីបង្កើតបន្ទះឈីបទៅកាន់ប្រទេសចិន។ ពោលគ្រប់ទង្វើរបស់អាមេរិក និងសម្ព័ន្ធមិត្តគឺដើម្បីតែរក្សានូវអនុត្តរភាពរបស់ខ្លួន និងមិនចង់ឃើញចិនមកដណ្តើមតួនាទីឈានមុខរបស់ខ្លួនឡើយ ហើយការចោទប្រកាន់ចិនអំពី ‘អតិរេកផលិតកម្ម’ គឺគ្រាន់តែជាលេស ដើម្បីទប់ស្កាត់ចិនពីការឈានទៅសម្រេចបាននូវទំនើបកម្មផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាតែប៉ុណ្ណោះ។
មិនថាអាមេរិកដាក់ចេញវិធានការបែបណាទេ ការងើបឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលគ្មាននរណាម្នាក់អាចរារាំងបាននោះទេ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហូឡង់ កាលពីចុងខែមីនា ឆ្នាំ២០២៤ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា “គ្មានកម្លាំងណាមួយអាចបញ្ឈប់ល្បឿននៃវឌ្ឍនភាពបច្ចេកវិទ្យារបស់ប្រទេសចិនបានឡើយ។ ការបង្កើតរបាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មនឹងនាំឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះ”។ ជាការពិតណាស់ បច្ចុប្បន្ន ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក មានខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មគ្រប់គ្រាន់លើគ្រប់វិស័យ និងមានធនធានមនុស្សដែលល្អបំផុត និងមានបច្ចេកទេសខ្ពស់បំផុតនៅក្នុងពិភពលោក។ ជាមួយនឹងតម្លៃសមរម្យ និងគុណភាពខ្ពស់ ផលិតផលរបស់ចិនរួមទាំងផលិតផលថាមពលស្អាត ដូចជាយានយន្តអគ្គិសនី និងបន្ទះសូឡា បាននិងកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជនទាំងទីផ្សារក្នុងស្រុក និងសកល។ ការចោទប្រកាន់ថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម គឺជាការឃោសនាបំប៉ោងដែលមានចេតនាបំផ្លាញឧត្តមភាពប្រកួតប្រជែងរបស់ចិន។ សមត្ថភាពផលិតប្រកបដោយប្រសិទ្ធភាពរបស់ចិន ពិតជាបានចាក់បញ្ចូលនូវកម្លាំងថ្មី ក្នុងការជំរុញដល់ការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក ដែលផ្ទុយពីការអះអាងមិនពិតរបស់អាមេរិក និងអឺរ៉ុប។
ជំនួសឱ្យការរិះគន់ជាន់ពន្លិចដល់សមត្ថភាពផលិតរបស់ចិន អាមេរិក និងអឺរ៉ុបគួរប្រកាន់យកភាពជាដៃគូជាជាងការចោទប្រកាន់លាបពណ៌គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងអនុវត្តនូវគោលនយោបាយបើកចំហជាជាងគោលនយោបាយគាំពារនិយម ហើយដើរតាមគោលការណ៍ទីផ្សារ និងការប្រកួតប្រជែងប្រកបដោយភាពយុត្តិធម៌។ ស្របពេលដែលតម្លៃវត្ថុធាតុដើមបានបន្តកើនឡើង សមត្ថភាពផលិតកម្មក្នុងវិស័យថាមពលស្អាតរបស់ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក។ ឧត្តមភាពប្រកួតប្រជែងរបស់ចិនគួរទទួលបានស្វាគមន៍ និងការគាំទ្រពីរដ្ឋាភិបាលនៃបណ្តាប្រទេសនានា រួមទាំងអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ជាជាងការបន្ទោសបង្អាប់ និងការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មដែលមានលក្ខណ:បំផ្លិច និងបំផ្លាញគ្នា៕ ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង