**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ត្យានី អុិនត្រាម៉ាវ៉ាន់ នាយកគ្រប់គ្រង អភិវឌ្ឍន៍ នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី អញ្ជើញទស្សនៈកិច្ចបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់ប្រតិភូ មហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពជាតិ ឥណ្ឌូនេស៊ី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្យានី អុិនត្រាម៉ាវ៉ាន់ នាយកគ្រប់គ្រង អភិវឌ្ឍន៍ នៃមហាវិទ្យាល័យ បញ្ជាការសេនាធិការ កងទ័ពជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានជំរាបជូនប្រតិភូពីប្រវត្ត និងស្នាដៃដែលបញ្ជាការដ្ឋាន ទ័ពពិសេស កងទ័ពជើងគោកសម្រេចបានក្នុងរយៈពេល ២៨ឆ្នាំកន្លងមក ក្រោមការដឹកនាំបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យអង្គភាពបញ្ជាការដ្ឋានទ័ពពិសេស មានការរីក ចម្រើន ព្រមទាំងបានចូលរួមអនុវត្ត គាំទ្រគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចូលរួមក្នុងភារកិច្ច កសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆ្ឆន្ទៈ នៃការ បោះឆ្នោតរបស់ប្រជាជន និងបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា ដោយមានការសហការល្អ និងការចុះអនុសារណៈ យោគ យល់គ្នា រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏ដូចជាការចុះអនុសារណៈយោគយល់គ្នា រវាងកងទ័ព ពិសេស នៃប្រទេសទាំងពីរ បញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជូននាយទាហាន ពលទាហាន ទៅបណ្តុះបណ្តាល នៅប្រទេសឥណ្ឌូនេស៊ី លើជំនាញផ្សេងៗបានជាច្រើនវគ្គ ហើយអ្នកទាំងនោះក្លាយទៅជា ថ្នាក់ដឹកនាំ ជាយោធា ចារ្យ ដែលមានសក្តានុពល ដោយយកចំណេះដឹងទាំងនោះ មកបណ្តុះបណ្តាល និងកសាង ធនធានមនុស្សជា ប្រភពបន្តវេន គិតត្រឹមឆ្នាំ១៩៩៦ដល់បច្ចុប្បន្នយើងម្ចាស់ការហ្វឹកនៅក្នុងអង្គភាព បានចំនួន ៧០វគ្គ ក្នុងនោះ វគ្គកម្ម៉ង់ដូចំនួន ១២វគ្គ វគ្គឆត្រយោងចំនួន ៣៥វគ្គ ជំនាញឆត្របញ្ជាចំនួន ០៧វគ្គ ជំនាញប្រឆាំងភេរវកម្មចំនួន ០៧វគ្គ និងវគ្គឯកទេសមុជទឹកចំនួន ០៩វគ្គ សិក្ខាកាមសរុប ១០៤៣០នាក់ ហើយសិក្ខាកាមទាំងនោះ មិនមែន មានតែនៅក្នុងបញ្ជការដ្ឋានទ័ពពិសេសតែមួយប៉ុណ្ណុះទេ គឺមានមកពីសាលានាយទាហានសកម្ម វិទ្យាស្ថានកងទ័ព ជើងគោក កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពីបណ្តាអង្គភាពផ្សេងៗជាច្រើនទៀត។បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ធ្លាប់បានធ្វើការផ្លាស់ប្តូទស្សនៈកិច្ចផ្លូវការ និងទស្សនៈកិច្ចសិក្សា សរុប ១០លើក យោធិនចូលរួម ចំនួន ៤២នាក់ ហ្វឹកហ្វឺនលោតឆត្រមិត្តភាព ០២លើកចំនួន ១៨នាក់ ផ្តល់គ្រូភាសា មកបណ្តុះបណ្តាលដល់ នាយ ទាហាន នាយទាហានរង សរុបចំនួន ១០វគ្គ សិក្ខាកាមចំនួន ២៧៩នាក់ និងជួយឧបត្ថម្ភនូវ សម្ភារសិក្សាផ្សេងៗ ជាច្រើនទៀត។

-ក្រោយពីបានតាមដានស្តាប់របាយការណ៍ការងារ និងទស្សនាភាពយន្តឯកសារខ្លីស្តីពីការងាររយៈពេល ២៨ឆ្នាំ របស់បញ្ជាការដ្ឋានទ័ពពិសេស រួចមកលោកឧត្តមសេនីយ៍ត្រី ត្យានី អុិនត្រាម៉ាវ៉ាន់ បានសម្តែងនូវអំណរគុណ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស និងសហការី ហើយតាមរយៈដំណើរទស្សនៈកិច្ចសិក្សានៅពេលនេះធ្វើឱ្យចំណងមិត្តភាព សាមគ្គី រវាងប្រទេសទាំងពីរ ក៏ដូចជា កងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី កាន់តែមានភាពស្អិតរមួតធ្វេឡើងថែមទៀត។

លោក ក៏បានជំរាបជូនដែរថា ប្រតិភូសិក្ខាកាមសេនាធិការ នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពជាតិ ឥណ្ឌូនេស៊ី មកធ្វើទស្សនៈកិច្ច សិក្សានៅក្រៅប្រទស គឺដើម្បីដកបទពិសោធន៍ និងធ្វើការប្រៀបធៀប ត្រៀមលក្ខណៈក្នុងការបំពេញការសិក្សា របស់ខ្លួន ឱ្យទទួលបានជោគជ័យនៅពេលបញ្ចប់វគ្គ៕

អត្ថបទដែលជាប់ទាក់ទង