មន្ត្រីឯកទេសសុនខCMAC កម្ពុជា២រូប ទៅចូលរួមវគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត នៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ មន្ត្រីឯកទេសសុនខCMAC ចំនួន០២រូប រួមមាន លោក ខុម សុខលី តួនាទីគ្រូបច្ចេកទេសហ្វឹកហ្វឺនសុនខ និងលោក ភី ខ្លឹមទន់ តួនាទីជា គ្រូជំនួយត្រូវបានអង្គភាពចាត់បញ្ចូនឱ្យទៅចូលរួម វគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាតនៅ ប្រទេសអូស្ត្រាលី ដែលមានរយៈពេល១ខែ ចាប់ពីថ្ងៃទី១១ ខែមីនា ដល់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤។
គោលបំណងនៃការចូលរួមវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីបង្កើនសមត្ថភាពនិងដកស្រង់បទពិសោធន៍ ពីបច្ចេកទេសហ្វឹកហ្វឺនសុនខល្បាតជាមួយនឹងអ្នកឯកទេសជំនាញនៅក្នុងប្រទេសអូស្ត្រាលី។
ក្នុងវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមបានសិក្សាពីមូលដ្ឋាននៃការប្រើប្រាស់សុនខជាមួយកងកម្លាំងក្នុងការវាយលុកចាប់ជនសង្ស័យ យុទ្ធវិធីប្រើប្រាស់សុនខជាមួយកងកម្លាំង ក្នុងការវាយលុកចាប់ជនសង្ស័យ ក្នុងរថយន្ត,ក្នុងអគារ,ក្នុងបន្ទប់ និងលើទីវាល មូលដ្ឋានក្នុងការបង្ហាត់សុនខស្វែងរកក្លិនមនុស្សផងដែរ៕
