**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស ត្រូវសម្តេចតេជោ និងសម្តេចធិបតី សម្រេចឱ្យសាងសង់ឡើងវិញ

ភ្នំពេញ៖ ស្ពានយោលតាដេស មួយកន្លែង ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវទឹកជំនន់ហូរដាច់ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ បង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចឱ្យសាងសង់ឡើងវិញជាបណ្តោះអាសន្ន និងឈានទៅសាងសង់ ជាស្ពានដែកបាឡេ នាពេលខាងមុខ។

ដោយបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសសុខសុវត្ថិភាព របស់កូនចៅសិស្សានុសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំដល់ក្រសួងសាម៉ី ធ្វើការពិនិត្យ និងសាងសង់ស្ពានយោលនេះឡើងវិញ ឱ្យបានឆាប់រហ័ស បើអាចសាងសង់ ជាស្ពានដែកបាឡេតែម្តង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងធ្វើការសាងសង់ស្ពានយោលនេះឡើងវិញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្នសិន ហើយឆាប់ៗខាងមុខនឹងបន្តបុកគ្រឹះស្ថាបនាស្ពានដែកបាឡេ ព្រោះត្រូវការពេលវេលាស្ថាបនាយូរ។

លោក សន សារឿន មេភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ បានគោរពថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតំបន់នេះ ដោយបានរៀបចំសាងសង់ស្ពានយោលនេះឡើងវិញ និងបន្តរៀបចំសាងសង់ស្ពានដែកបាឡេ នៅបន្តបន្ទាប់ទៀត។

គួរជម្រាបជូនថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយវីដេអូបរិយាយ ដោយមានខ្លឹមសារ (មហាកុដិតម្លៃជិត២លានដុល្លារ ក៏ខ្មែរអាចចូលរួមក៏សាងបាន តែបើស្ពានមួយតម្លៃ ១០០០ដុល្លារ សម្រាប់សិស្សឆ្លងទៅសាលា រៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាន)។

ជាមួយគ្នានោះ រដ្ឋបាលស្រុកភ្នំក្រវាញ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា នៅមុនខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាដេស មានស្ពានយោលមួយប្រវែង១៣៥ម៉ែត្រ ដែលកសាងក្រោមការជួយឧបត្ថម្ភ ពីសំណាក់អាជ្ញាធរ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ទឹងធំ)។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ បានកើនឡើងជាគំហុក ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត ក្នុងនោះក៏បណ្តាលឱ្យស្ពានយោលតាដេស ដួលរលំខូចខាតទាំងស្រុង បង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ក្រោយទទួលបានហេតុការណ៍នេះភ្លាម អភិបាលខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ទូកស្មាច់ កាណូត អាវពោង និងថវិកាមួយចំនួន ផ្តល់ជូនថ្នាក់ដឹកនាំភូមិ និងលោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបណ្តោះអាសន្ន។ ករណីដាច់ស្ពានតាដេស បើគិតមកដល់ពេលនេះ មានរយៈពេលជាង៦ខែ មិនដូចការផ្សាយព័ត៌មាន ដែលលើកឡើងថារៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាននោះទេ។

ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរមកទីរួមស្រុក នៅតែអាចធ្វើដំណើរបានដោយឆ្លងកាត់ទំនប់ដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែក២ ឬឆ្លងកាត់ស្ពានអូរព្រាល ក្នុងភូមិអូរព្រាល ឃុំសំរោងបានជាធម្មតា។ បន្ថែមពីនោះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នៅតែបន្តជួយដោះស្រាយការលំបាក ក៏ដូចជាស្នើសុំទៅសម្តេចប្រមុខ ដើម្បីទទួលបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស៕

អត្ថបទដែលជាប់ទាក់ទង