សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិនឹងមានកម្លាំងរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យសុខាភិបាលពិតជាសំខាន់ណាស់ ដោយពង្រឹងសមត្ថភាពពេទ្យ ដើម្បីព្យាបាលអ្នកជំងឺកម្រិតធ្ងន់។
សម្ដេចធិបតី ក៏បានជំរុញការធ្វើទំនើបកម្មវិស័យសុខាភិបាល ពង្រឹងសមត្ថភាព និងពង្រីកវិសាលភាព ដោយផ្ដើមចេញពីការពង្រីកពេទ្យតំបន់ ដើម្បីលើកម្ពស់ការព្យាបាលជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព។ សម្ដេច គូសបញ្ជាក់ថា ការពង្រីកពេទ្យតំបន់កាន់តែទំនើបនឹងជួយជំរុញការផ្ដល់សេវាឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕

