ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានផ្លូវលំជនបទ ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៨៥នាក់ ស្រី ១៧នាក់។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមកអង្គប្រជុំបានធ្វើការកែសម្រួលលើសេចក្តីព្រាងរបាយការណ៍របស់នាយកដ្ឋាន និងបានដាក់ចេញនូវវិធានការណ៍អនុវត្តបន្តដូចខាងក្រោមនេះ៖
១. អគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានផ្លូវលំជនបទ ត្រូវរៀបចំបែងចែកថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន,ថ្នាក់ដឹកនាំនាយកដ្ឋាន,ការិយាល័យ និង មន្រ្តីជំនាញ ឲ្យទទួលបន្ទុកការងារតាម អនុកម្មវិធីនីមួយៗនៃកម្មវិធីទី១ និងត្រូវទទួលបន្ទុកការងារស្នូលរបស់នាយកដ្ឋានដូចជា៖ ការងារ លិខិតបទដ្ឋានគតិយុត្ត, ការងារ RRAMS និងការសិក្សាស្រាវជ្រាវវត្ថុធាតុដើម Stabilizer ជាដើម ។
២. របាយការណ៍ប្រចាំខែនីមួយៗ ត្រូវរំលេចឲ្យបានច្បាស់លាស់អំពី ភាគរយនៃសមិទ្ធផលសម្រេច បានក្នុងខែនីមួយ ៗ បូកយោងលទ្ធផលបូកយោង។
៣. បង្កើនការយកចិត្តទុកដាក់ និងគិតគូរឡើងវិញអំពីការរាប់ចរាចរណ៍ ដែលជាមូលដ្ឋានគ្រឹះនៃការ សិក្សាគ្រោងប្លង់, ការកសាងផ្លូវ និងទម្ងន់ផ្ទុកនៃផ្លូវ។
៤. វិធានការជាច្រើនទៀត នឹងត្រូវលើកឡើងក្នុងសេចក្តីព្រាងរបាយការណ៍ ៕

