**រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ**រដ្ឋបាលឃុំស្វាយរំពារ ចេញញាត្តិគាំទ្រ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន**ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា**ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាសារព័ត៌មានពិសេសមួយនៅថ្ងៃទី៣ ខែឧសភា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅគួរឱ្យកត់សម្គាល់**អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីកអន្តរាគមន៍បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍**ព្រះមហាក្សត្រ ស្ដេចយាងសាកសួរសុខទុក្ខប្រជានុរាស្ត្រ និងប្រទានព្រះរាជអំណោយ នៅស្រុកតាំងគោក ខេត្តកំពង់ធំ**មេទ័ពជើងគោក អមដំណើរ ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផលនាំយកនូវព្រះរាជអំណោយ ជូនក្រុមគ្រួសារសពយោធិនទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ

បទអត្ថាធិប្បាយ៖ ស្វែងយល់ពីការលេងចាក់ទឹក នៅកម្ពុជា និងចិន ក្នុងបុណ្យចូលឆ្នាំ

នៅកម្ពុជា ការលេងជះទឹក មានតាំងពីយូរយាណាស់មកហើយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រៀងរាល់ពាក់កណ្តាលខែមេសា ហើយបានបន្តលេង រហូតមកដល់ឆ្នាំ២០២៤នេះ។ សម្រាប់កម្ពុជា ប្រពៃណីដ៏សំខាន់ គឺនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប នៅវត្តអារ៉ាម។ កូនៗ ក៏បានមុជទឹកជូនឱពុក ម្តាយ តាយាយ ហើយនៅតាមតំបន់រមីយដ្ឋាននានា មានការលេងទឹក ជាពិសេស ពីសំណាក់យុវជន។
លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ថា ការលេងជះទឹកនៅកម្ពុជា មានតាំងពីយូរលង់ណាស់មក តាំងពីសម័យអង្គរមកម្ល៉េះ ដោយយោងលើពិធីស្រង់ព្រះរបស់អ្នកស្រុកអង្គរ។
រីឯប្រទេសចិនវិញ ក៏មានមានពិធីជះទឹក នៅចំពេលនឹងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ រហូតមកដល់ឆ្នាំ២០២៤នេះ ក៏នៅតែមានលេង។ ការលេងទឹកទាំងនៅកម្ពុជា និងនៅចិន ក្នុងគោលបំណងសំខាន់ ដើម្បីបណ្តេញឧបទ្រុបចង្រៃ និងនាំមកវិញ នូវសំណាងល្អ ក្នុងជីវិត។
សម្រាប់កម្ពុជា ការលេងទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ មានគ្រប់បណ្តារាជធានីខេត្ត ក្នុងនោះ គ្រាន់តែនៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ មានមនុស្សប្រមាណ ១,៣លាននាក់ មានទាំងទេសសចរជាតិ និងអន្តរជាតិ បានចូលរួមលេងសប្បាយ ក្នុងឱកាសពិធីបុណ្យ បួនថ្ងៃ ដោយភាគច្រើនបានចូលរួមលេងទឹកយ៉ាងផុលផុស នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
នៅចិន គេលេងបុណ្យនេះ នៅមណ្ឌលស្វយ័តជនជាតិ តៃ (Dai) ស៊ីស័ងប៉ាណា (Xishuangbanna) នៃខេត្ត យូណាន ប្រទេសចិន ហើយនៅឆ្នាំ២០២៤នេះ គេលេង ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ និស្សិតខ្មែរបានចូលរួមលេងពិធីបុណ្យស្រោចទឹក នៅស៊ីស័ងប៉ាណា បាននិយាយថា គេបានលេងទឹកនៅទីនោះ នឹកដល់ស្រុកខ្មែរណាស់ ហើយមានអារម្មណ៍កក់ក្តៅ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ដដែល។
និស្សិត ទឹម ជីវ័ន បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយក្នុងការស្វែងយល់ពីប្រពៃណីពិធីបុណ្យនៅទីនោះ ឱ្យមានភាពស្រដៀងគ្នា ទៅនឹងការលេង នៅកម្ពុជាដែរ។
បើតាម Xinhua បានឲ្យដឹងថា អំឡុងពិធីបុណ្យនេះ ទឹកត្រូវបានចាត់ទុកថា ជានិមិត្តរូប នៃលាភសំណាង ហើយមនុស្សបានប្រោះទឹកដាក់គ្នាទៅវិញទៅមក ដើម្បីជូនពរឲ្យមានសុភមង្គល និងសំណាងល្អ។
បើយោងតាមប្រភពពីអ្នកចូលរួមលេងផ្ទាល់ នៅស៊ីស័ងប៉ាណា ហើយបានបង្ហោះសារ តាមបណ្តាញសង្គម បង្ហាញឲ្យឃើញថា ការលេងទឹកនេះ ក៏ដោយសារតែការរស់នៅបណ្តោយដងទន្លេឡានឆាង មេគង្គ ហើយមិនត្រឹមតែមានការលេងទឹក ប៉ុន្តែ ក៏មានពូនភ្នំខ្សាច់ ដូចនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែរ។
«ប្រជាជនខ្មែរនិងប្រជាជនចិនពិតជាបងប្អូន ដែលផឹកទឹកពីទន្លេតែមួយ ហើយទំនៀមទម្លាប់ចូលឆ្នាំថ្មី ក៏ស្រដៀងគ្នាខ្លាំងណាស់» នេះបើតាមគណនីហ្វេសបុក ឈ្មោះថា «About ឈីឈី»។ អ្វីជាការកត់សម្គាល់ សូម្បីតែរដ្ឋមន្ត្រីក្រសួងអប់រកម្ពុជា ក៏បានចាប់អារម្មណ៍ ចូលទៅ comment ក្នុងផេកមួយនេះផងដែរ ដោយសរសើរ ពីការស្លៀកពាក់របស់ជនជាតិ តៃ។
ជនជាតិចិន ប៉ុន្តែអាចប្រើប្រាស់ភាសាខ្មែរបាន គឺកញ្ញា (ចូវ សៅហុង) Zhou Shaohong និងមានឈ្មោះជាភាសាខ្មែរថា ចិន្តា ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ដែរថា ការលេងទឹករបស់ជនជាតិតៃ ក៏ជាឱកាសជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ហើយជនជាតិខ្មែរ នៅទីនោះ ក៏អាចមានឱកាសចូលរួមលេងបានដែរ បើទោះបីជាមិនបានមកលេង នៅស្រុកខ្មែរ ក៏ដោយ។
«យើងអាចចាក់ទឹក ដើម្បីឲ្យយើងទាំងអស់គ្នា មានសុភមង្គល មានសុខភាពល្អ»។
កញ្ញាថា ជនជាតិតៃ ក៏ចាត់ទុកបុណ្យចាក់ទឹក ក៏ជាបុណ្យចូលឆ្នាំថ្មី របស់ពួកគេដែរ ហើយកញ្ញាក៏សង្ឃឹមថា ប្រជាជនខ្មែរ អាចទៅស្វែងយល់ និងអបអរពិធីបុណ្យនេះ នៅស៊ីស័ងប៉ាណា ឬ ប្រជាជននៅស៊ីស័ងប៉ាណា អាចមកលេងបុណ្យចូលឆ្នាំថ្មី នៅកម្ពុជាដែរ ដើម្បីបានស្វែងយល់ និងអបអរសាទរ ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង