**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបន្តយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤**អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់ ស្ថិតនៅក្នុងស្រុកបាធាយ**ឈាមស្រែកស្បែកហៅ! ទីបំផុតសមត្ថកិច្ចចាប់ខ្លួនបានហើយសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម លើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ នៅខេត្តកណ្ដាល**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តប៉ៃលិន**ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត**រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មី និងសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅឥណ្ឌូនេស៊ី**អភិសន្តិបណ្ឌិត ស សុខា ដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់ជុំវិញករណីឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំ ១លានរៀល**រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**UN៖ ជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ​ លើពិភពលោក**គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំសភាក្នុងឱកាសនៃ “វេទិកាទឹកពិភពលោកលើកទី១០”**ការនិយមផលិត និងប្រើប្រាស់ធូបខ្មែរ ក្នុងកិច្ចពិធីនានារបស់អ្នកស្រុកអង្គរ**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ង្វៀន ថាញ់មិន ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី១៥**តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣១ ខែឧសភា**ឯកឧត្តម ប៊ិន ត្រឈៃ ដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ**អាជ្ញាធរមីន អរគុណ ទូតចិន ដែលតែងតែខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា**ក្រូចឃិ្វចតូចពិតតែនាំមកនូវផលប្រយោជន៍ធំ**ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែរបស់ក្រសួង ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២៣ ឧសភា

ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហាន យោធភូមិភាគទី៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា យោធាចារ្យ និង គ្រូគ្រប់គ្រង នៅសាលាពលទាហាន យោធភូមិភាគទី៥។

ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ។

ឧត្ដមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហាន យោធភូមិភាគទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង