**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទអត្ថាធិប្បាយ៖ ប្រជាជនកម្ពុជា-ចិនមានតួនាទីសំខាន់ក្នុងការជំរុញឱ្យទំនាក់ទំនងទៅវិញទៅមក

ភ្នំពេញ៖ ប្រជាជនកម្ពុជា-ចិន ជាពិសេសយុវជនពិតបានដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញឱ្យទំនាក់ទំនងទៅវិញទៅមកឱ្យកាន់តែរឹងមាំថែមទៀត ខណៈដែលទំនាក់ទំនងប្រទេសយើងទាំងពីរកំពុងឈានដល់ចំណុចល្អលើគ្រប់វិស័យ។
លោកបណ្ឌិតកៅមុយ ថង អ្នកវិភាគនៅកម្ពុជាបានបញ្ជាក់ថា មកដល់ពេលនេះ ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងមួយឈានទៅដល់ទំនាក់ទំនងមិត្តភាពគ្រប់ជ្រុងជ្រោយ ឬហៅថាទំនាក់ទំនងពេជ្រប្រាំមួយជ្រុងហើយដែលយើងកំណត់ថា ឆ្នាំ២០២៤ជាឆ្នាំមួយផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីជំរុញ នៃការអភិវឌ្ឍប្រទេសយើងទាំងពីរលើគ្រប់វិស័យ។
លោកបណ្ឌិតបញ្ជាក់ថា យើងមិនមែនធ្វើមានតែទំនាក់ទំនងរដ្ឋនិងរដ្ឋ ឬស្ថាប័នកំពូលនៃរដ្ឋាភិបាលទេ គឺយើងឈានទៅដល់ការធ្វើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដើម្បីស្វែងយល់ និងជោគជ័យទាំងអស់គ្នា នៅលើគ្រប់កម្រិត។
សំឡេង៖ «គឺមានសារសំខាន់ណាស់សម្រាប់ជំរុញនូវការយល់ដឹងអំពីវប្បធម៌ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ មិនមែនគ្រាន់តែរដ្ឋាភិបាលត្រូវយល់ទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវយល់ដឹងដែរ ។ ឧទាហរណ៍យើងមិនត្រូវមានការរើសអើង យើងមិនត្រូវនិយាយថា ជនជាតិនេះ ជនជាតិនោះទេ អាហ្នឹងគឺខាតបង់ទាំងអស់ ប្រសិនបើយើងរើសអើង យើងលាបពណ៌ជនជាតិនេះ ជនជាតិនោះអាក្រក់ ជនជាតិនេះអ៊ីចេះអ៊ីចុះគឺខាតបង់ហើយ។អ៊ីចឹងខ្ញុំសូមអំពាវនាវថាមិនត្រូវលាបពណ៌នូវជនជាតិបរទេសនោះទេ។ ប្រទេសគេគឺគេព្យាយាមធ្វើយ៉ាងម៉ិចឱ្យមិនឱ្យលាបពណ៌ទេ រហូតដល់ថា ពេលយើងខុសឆ្គងបន្តិចបន្តួចគេលើកលែងទាំងស្រុងនូវជនបរទេសដើម្បីជំរុញនូវទំនាក់ទំនងឱ្យកាន់តែល្អប្រសើរនៃប្រជាជន និងប្រជាជន។»
លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែល្អថែមទៀតនោះ ប្រជាជន នៃប្រទេសទាំងពីរគប្បីស្វែងយល់ពីវប្បធម៌រវាងគ្នានិងគ្នា ហើយដាច់ខាតមិនត្រូវមានការលាបពណ៌គ្នា មិនត្រូវនិយាយពីចំណុចអវិជ្ជមានរបស់គ្នា យើងត្រូវយល់ដឹងពីចំណុចល្អរបស់គេជារឿងសំខាន់។
លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិនបានចូលរួមជាគំនិតដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវដែលដាក់ចេញដោយលោកស៊ីជីងពីងប្រធានាធិបតីចិន នៅក្នុងនោះមានចំណុចមួយដែលសំខាន់ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ហើយដោយឡែកឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីបានកំណត់យកជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីបង្កើនល្បឿនស៊ីជម្រៅ ពីគ្នាទៅវិញទៅមក។
សំឡេង៖« ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យប្រជាជនចិនយល់កាន់តែស៊ីជម្រៅពីប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏ត្រូវយល់ដឹងដូចគ្នាដែរ។ដើម្បីយល់ច្បាស់ប្រជាជនជាពិសេសយុវជនកម្ពុជាជាអ្នកបន្តវេនត្រូវស្វែងយល់ពីឱ្យបានច្បាស់លាស់ទៅតាមលក្ខខណ្ឌទិដ្ឋភាពប្រវត្តិសាស្ត្រ ច្បាប់ ជាពិសេសការសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការទទួលស្គាល់ចិនតែមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាលក្ខណៈកល្យាណមិត្តផង ជាមិត្តដែកថែបរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំថែមទៀតផង។»
សម្រាប់ឆ្នាំ២០២៤នេះក្រុមអ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីសង្ឃឹម ជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិននឹងកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ផ្នែកលើទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ និងការសហការគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ៕

អត្ថបទដែលជាប់ទាក់ទង