**អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២-៣ ខាងមុខនេះ**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល**សម្តេចធិបតី៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ**ក្រសួងការងារ ចេញប្រកាសស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ**រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ អាចទាក់ទាញនាវាដឹកទំនិញធំៗ**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍កម្ពុជាប៉ុណ្ណោះទេ តែក៏បម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ផងដែរ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន**ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលទឹកបរិសុទ្ធពីតំណាងក្រុមហ៊ុន ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៤**សម្តេចធិបតី៖ អ្នកដែលកំពុងប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុស**សម្តេចធិបតី៖ កម្ពុជានៅពឹងគេដកដង្ហើម ព្រោះកំពង់ផែយើងនៅរាក់ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីក៉ំពឹងដង្ហើមគេដក**អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស**សម្តេចធិបតី៖ កម្ពុជា នឹងយកកំពង់ផែខេត្ដព្រះសីហនុ គឺជាកំពង់ផែដ៏ធំបំផុតនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ**សម្តេចធិបតី៖ ថ្ងៃណាបើក្តៅខ្លាំងលើសពី៤០អង្សា សិស្សអាចឈប់សម្រាកបានដើម្បីសុវត្ថិភាព**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ

ក្រសួងទេសចរណ៍ណែនាំស្តីពីការគ្រប់គ្រងប្រព័ន្ធអគ្គីភ័យនៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

ភ្នំពេញ៖ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះអគ្គិភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ជាពិសេស ដើម្បីចូលរួមអនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព ជំនាញផ្នែកបច្ចេកទេសប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គីភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)។

២. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្តល់យោបល់ជូនរដ្ឋបាលរាជធានី ខេត្ត ដោយមិនត្រូវផ្តល់អាជ្ញា បណ្ណទេសចរណ៍ឱ្យអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងឡាយណា ដែលគ្មាន ច្រកសុវត្ថិភាព បំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នឱ្យភ្ញៀវបានដឹងពេលមានអគ្គិភ័យឆាបឆេះ។

៣. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ត្រូវយកចិត្តទុកដាក់ និងទប់ស្កាត់ គ្រោះអគ្គិភ័យ ដោយត្រូវរៀបចំឱ្យមាន៖ ច្រកសុវត្ថិភាព ស្លាកសញ្ញាបង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យនៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ នៅក្នុងបរិវេណអាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ និងបំពាក់ប្រព័ន្ធជូនដំណឹងកាត់ផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង