ចូលឆ្នាំថ្មី! រថយន្តក្រុងឥតគិតថ្លៃចាប់ផ្ដើមដំណើរការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ រថយន្តក្រុងសាធារណះចំនួន៤៥៥គ្រឿង នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់ឱ្យដំណើរការប្រើប្រាស់ហើយ សម្រាប់សេវាដឹកជញ្ចូនដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការដាក់ឱ្យដំណើរការប្រើប្រាស់នេះ គឺជាការអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ ដោយបានរៀបចំទីតាំងចំណតចំនួន០៦កន្លែង ក្នុងការផ្តល់ជូនពលរដ្ឋដើម្បីទៅទទួលរកសេវាដឹកជញ្ចូនទាំងទៅ និងមក ដោយពុំគិតប្រាក់ ក្នុងរយះពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។
ពលរដ្ឋដែលបានទៅទទួលយកការដឹកជញ្ចូនឥតគិតថ្លៃខាងលើ ក៏បានបង្ហាញក្តីរំភើបរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាល លើការផ្តល់សេវាដឹកជញ្ចូនឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
គួរបញ្ជាក់ថា រថយន្តក្រុងសាធារណះទាំង៤៥៥គ្រឿងខាងលើ មាន៦០គ្រឿងសម្រាប់ប្រើប្រាស់ដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និង៣៩៥គ្រឿងទៀតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ចូនពលរដ្ឋចេញទៅតាមបណ្តាខេត្ត៕

