ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាជូនដល់គណៈកម្មការ អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធនៃការរៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤ នៅទួលបារាយណ៍អណ្តែត និងបន្តចូលរួមពិធីបួងសួងសុំសេចក្តីសុខ សេចក្ក្តីចម្រើន នៅអគារតម្កល់ទូក ង “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង៕

