**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ពិភាក្សាអំពីការលើកកម្ពស់ ភាពជាដៃគូអាស៊ាន-ចិន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ HOU Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំអាស៊ាន។

ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ភាគីទាំងពីរបានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន ហើយបានរំលឹកឡើងវិញនូវសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំ ស្តីពីការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ ប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរ បានស្វាគមន៍ឆ្នាំ២០២៤ ដែលត្រូវបានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន-ចិន» ហើយទន្ទឹងរង់ចាំនូវការអនុវត្តសកម្មភាព និងគម្រោងនានាប្រកបដោយជោគជ័យ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនង ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងគ្នារវាងអាស៊ាន និងចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃមាគ៌ាអាស៊ាន (ASEAN Way) – ការពិគ្រោះយោបល់ និងការសម្រេចចិត្តផ្អែកលើកុងសង់ស៊ុសដែលមានចែងក្នុងធម្មនុញ្ញ អាស៊ាន ដោយសង្កត់ធ្ងន់លើលក្ខណៈពិសេសតែមួយរបស់អាស៊ាន និងការរក្សាបាននូវមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងទំនាក់ទំនងអាស៊ានជាមួយដៃគូរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន សម្រាប់ការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំ ប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។

លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ពីសារសំខាន់របស់អាស៊ានក្នុងការ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ និងបានអះអាងជាថ្មីម្តងទៀត ពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់នៃគំនិត ផ្តួចផ្តើម ការអភិវឌ្ឍសកល (Global Development Initiative-GDI) របស់ប្រទេសចិន ក៏ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រ របស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តយ៉ាងខ្លាំងរបស់ចិនចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពជាមួយកម្ពុជាក្រោម ក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើ បញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម រួមទាំងកិច្ចសហប្រតិបត្តិការមេ គង្គ-ឡានឆាង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង