**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សមាជិកសភា និងអភិបាលខេត្តអូសាការបស់ជប៉ុនចេញលិខិតអបអរសាទរការរៀបចំសង្ក្រាន្តឆ្នាំថ្មីរបស់ខ្មែរនៅជប៉ុន

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និងអភិបាលក្រុងអូសាកា(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នាអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលបានប្រារព្ឋកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

លោកជំទាវ កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវហហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវប្រព័ន្ធពន្ធនៃគណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និងចែករំលែកវប្បធ៌ម ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់លោកជំទាវ ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាពសម្បូររុងរឿងនៃប្រពៃណីវប្បធ៌មខ្មែរដែលបានល្បីរន្ទឺទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា ឯកឧត្តម យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏រំភើបរីករាយយ៉ាងក្រៃលែងចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរបស់ខ្មែរដែលធើ្វជាលើកដំបូងក្នុងទឹកដីខេត្តអូសាកា។ សម្រាប់ឯកឧត្តម ការរៀបចំព្រឹត្តិការណ៍ដែលមានការដាក់បង្ហាញម្ហូបអាហារឈ្ងុយឆ្ងាញ់ ការប្រគុំតន្រ្តីរបស់សិល្បករល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹងចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងខេត្តអូសាកានិងប្រទេសកម្ពុជាឱ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោកយូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki)វិញ ក៏សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បានពាំនាំនូវប្រពៃណីនៃការប្រារព្ធពិធីបុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធសឹងជាកិត្យានុពលភាពនៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋនៃក្រុងអូសាកា ព្រមទាំងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការណ៍ដ៏ល្អផូរផង់នេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធ៌មនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជ្រើសរើសទីក្រុងអូសាកាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុនយ៉ាងគគ្រឹកគគ្រេងនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle)ក្នុងក្រុងអូសាកានៃខេត្តអូសាការបស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមណាកាណុ ហីរូមាសា(Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើនដូចជានំអន្សមនំគមម្រេចខ្មែរសម្លៀកបំពាក់ប្រពៃណីខ្មែររួមទាំងកាលេងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។

គួររំលឹកថា ក្រៅតែពីការប្រារព្ឋសង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលសមាជិកព្រឹទ្ធសភា អភិបាលខេត្ត និងអភិបាលក្រុងអូសាកាអបអរសាទរនាពេលនោះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន១០ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង