**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ពលរដ្ឋក្នុងស្រុកក្រូចឆ្មារជិត៣០០នាក់ ទទួលការពិនិត្យព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភរៀបចំពីឯកឧត្តម ជា សុផារ៉ា

ភ្នំពេញ៖ ក្រុមគ្រូពេទ្យឯកទេសភ្នែក កម្មវិធីជាតិសុខភាពភ្នែក នៃមន្ទីពេទ្យរុស្ស៊ី បានបន្តចុះពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋ ក្នុង-ក្រៅស្រុក និងតំបន់ជុំវិញ ស្រុកក្រូចឆ្មារ ដោយឥតគិតថ្លៃ មានរយៈពេល៥ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះក្រោមកិច្ចផ្តួចផ្តើមយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់មហាក្សត្រ ដោយមានការចុះពិនិត្យសំណេះសំណាល ពីលោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការរៀបចំសម្របសម្រួល ពីការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្ទាល់តែម្តង។

សកម្មភាពនេះ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗ បន្តមកក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដនិយមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើជីវភាពប្រជាពលរដ្ឋ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាព ៦យ៉ាង ហើយវិស័យសុខាភិបាល ជាវិស័យអាទិភាពទី១ ដែលសុទ្ធសឹងជាគោលនយោបាយយុទ្ធសាស្ត្រដើម្បីគាំពារជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដែលទទួលបានផលប្រយោជន៍មុនគេ។

សូមជម្រាបថា ប្រជាពលរដ្ឋទទួលបានការពិនិត្យព្យាបាល ជំងឺភ្នែក បានចំនួន២៨៦នាក់ សរុប១៥៧ករណី ស្រីចំនួន ៩៧ករណី ក្នុងនោះវះកាត់ជំងឺភ្នែកឡើងបាយចំនួន១១៦ករណី និងការវះកាត់ជំងឺកន្ទុយថ្លែនភ្នែក មានចំនួន៤១ករណី ៕

អត្ថបទដែលជាប់ទាក់ទង