**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ប៉ែន បូណា៖ ចូលឆ្នាំថ្មីមានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ

ភ្នំពេញ៖ លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ជាក់ស្តែង៖ ទី១. រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើតនិងពីស្រុកកំណើតមកភ្នំពេញវិញដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាពនិងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។

ទី២. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ទី៣. ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មីក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល(Re-entry Permit) ចាប់ពីថ្ងៃទី ០១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២៤ តាមសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំចំពោះពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

ទី៤. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលទើបតែចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនជីវភាពអ្នកដែលធ្វើការបម្រើជាតិទាំងអស់។

ទី៥. កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលបានប្រកាសឱ្យអនុវត្តជាបន្ទាន់កាលពីចុងខែសីហា ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សុទ្ធតែផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ នេះជាគោលនយោបាយជួយប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារឡើងជាលំដាប់។

ទី៦. ក្នុងយុទ្ធសាស្ត្របញ្ចកោណ គោលដៅដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ពោលគឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មានកិត្យានុភាពខ្ពស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានចំណេះដឹងនិងសីលធម៌ល្អ រស់នៅក្នុងបរិស្ថានបៃតង បរិយាកាសល្អបរិសុទ្ធ និងទទួលបានការគាំពារគ្រប់យ៉ាងពីសង្គម។

សរុបមកវិញ មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានភាពកក់ក្តៅមានក្តីសង្ឃឹមក្នុងជីវិត និងមានមោទនភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង