គណៈប្រតិភូកងពលធំលេខ៥ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ បានធ្វើបដិសណ្ឋារកិច្ច ទទួលគណៈប្រតិភូកងពលធំលេខ៥ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀន ហាយណាម មេបញ្ជាការកងពលធំលេខ៥ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់កងពល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង បានមានប្រសាសន៍ថា ថ្ងៃនេះកងពលតូចអន្តរាគមន៍លេខ១ទាំងមូល មានកិត្តិយស និងមានសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង ដោយបានគណ:ប្រតិភូកងពលធំលេខ៥ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ នាពេលនេះ។
តាងនាម ឱ្យនាយទាហាន នាយទាហានរងនិងពលទាហាន កងពលតូចអន្តរាគមន៍លេខ១ទាំងមូល និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូកងពលធំលេ៥ យោធភូមិភាគទី៧ អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅពេលនេះ។
នៅក្នុងដំណើរទស្សនកិច្ច សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ របស់គណៈប្រតិភូនាពេលនេះ មានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់ ឱ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ និងបានពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាពល្អ រវាងអង្គភាពទាំងពីរ កងទ័ពទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ៕
