ព្រះមហាក្សត្រ បញ្ចប់តំណែងឯកឧត្ដម ឈួន ឆាម ពីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវទទួលភារកិច្ចថ្មី និងតែងតាំងឯកឧត្ដម ហ៊ីវ បញ្ញាវុឌ្ឍ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងឯកឧត្ដម ឈួន ឆាម ពីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវទទួលភារកិច្ចថ្មី និងដំឡើង និងតែងតាំងឯកឧត្ដម ហ៊ីវ បញ្ញាវុឌ្ឍ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

