**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម ស្វាយ សំអ៊ាង ចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក កម្មករ នៃមន្ទីរសាធារណការខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តឯកឧត្ដមពិតជាមានកិត្តិយសនិងក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយ បានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំង អស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង និងសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន និងសហការី ជាប្រតិភូអមដំណើរទាំងអស់ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក កម្មករទាំងអស់ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង នាឱកាសដ៏មានតម្លៃនិងមមាញឹកនេះ ដើម្បីបានយល់ពី សុខទុក្ខរបស់មន្ត្រីរាជការ និងបុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ពិសេសការរីកចម្រើនរបស់ខេត្តព្រមទាំងសមិទ្ធផលនានា ដែលមន្ទីរសាធារណការ និងដឹកជញ្ជូន បានរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ខេត្តទាំងក្នុងរយៈកាលកន្លងមក ក្នុងពេលបច្ចុប្បន្ននិងទិសដៅ សម្រាប់ទៅថ្ងៃខាងមុខ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានរាយការណ៍ជូនរដ្ឋមន្ត្រីសាធារណការដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រនៃខេត្តស្ទឹងត្រែង ដោយក្នុងនោះឯកឧត្ដម បានលើកឡើងថា ខេត្តស្ទឹងត្រែង មានភូមិសាស្ត្រស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើត ជាប់នឹងខេត្តរតនគិរី ខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ខាងជើងជាប់នឹងប្រទេសឡាវ (ខេត្តចំប៉ាសាក់និងខេត្តអត្តពឺ) និងខាងត្បូងជាប់នឹងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។

ស្ថានភាពផ្ទៃដីមានលក្ខណៈជាវាលទំនាបដោយផ្នែក និងភាគច្រើនជាតំបន់ខ្ពង់រាប។ ខេត្តស្ទឹងត្រែងមានផ្ទៃដីសរុបចំនួន12.016គីឡូម៉ែត្រការ៉េ ចែកជា 5ស្រុកនិង 1ក្រុង មានឃុំចំនួន30 សង្កាត់ចំនួន04 និង មានភូមិសរុបចំនួន128 ភូមិ។ ខេត្តមានប្រជាពលរដ្ឋសរុបចំនួន 180.616នាក់ ស្រី 88.011នាក់ ក្នុងនោះ អាយុ18ឆ្នាំឡើង មានចំនួន108.046 នាក់ ស្រី52.863 នាក់ ស្មើនឹង 42.743 គ្រួសារ ដែលមានដង់ស៊ីតេ ប្រជាពលរដ្ឋចំនួន15,03នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។ ខេត្តស្ទឹងត្រែងមានជនជាតិដើមភាគតិចរស់នៅចំនួន ៩ជនជាតិ រួមមាន៖ កួយ កាវ៉ែត ព្នង ទំពួន ចារាយ គ្រឹង លន់ ព្រៅនិងរដៃ ដែលមានគ្រួសារសរុបចំនួន3.277 គ្រួសារ និងមនុស្សសរុបចំនួន12.741 នាក់ ក្នុងនោះស្រីចំនួន7.024 នាក់។ ខេត្តស្ទឹងត្រែងជាខេត្តមួយ ដែលសំបូរទៅដោយព្រៃឈើ ភ្នំ សត្វព្រៃមច្ឆាជាតិ ជីវៈចម្រុះនិងធនធានរ៉ែជាច្រើនប្រភេទ។បើធ្វើ ដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តស្ទឹងត្រែងដោយឆ្លងកាត់ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ6អា លេខ8 លេខ៧៣ និងកំណាត់ផ្លូវជាតិលេខ៧ មានចំងាយប្រមាណ468គីឡូម៉ែត្រ និងមានចំងាយ ប្រមាណ 455 គម បើធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ6អា លេខ62 និងកំណាត់ផ្លូវជាតិលេខ9 ។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ចំពោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗនៅខេត្តស្ទឹងត្រែងរួមមាន៖

១-កំណាត់ផ្លូវជាតិលេខ7 ប្រភេទកម្រាលកៅស៊ូDBST ប្រវែង 86គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ ខេត្តក្រចេះ(អូរច្រឡង់)PK437+400 ដល់ច្រកអន្តរជាតិត្រពាំងក្រៀល PK 524+000 ឆ្លងកាត់ស្រុក, សៀមបូក , ក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ។

២-កំណាត់ផ្លូវជាតិលេខ១ ប្រភេទកម្រាលកៅស៊ូDBST ប្រវែង 72,9គម ចាប់ចំណុច. បំបែកពីផ្លូវជាតិលេខ7 PK457+900 ដល់ ព្រំប្រទល់ខេត្តព្រះវិហារPK530+800 ឆ្លងកាត់ក្រុងស្ទឹង ត្រែង និងស្រុកថាឡាបរិវ៉ាត់។

៣-កំណាត់ផ្លូវជាតិលេខ78 ប្រភេទកម្រាលកៅស៊ូ DBST ប្រវែង 65,08 គម ចាប់ពីរង្វង់ មូលអូរពងមាន់PK00+000 ដល់ស្ពានស្រែពកថ្មីPK65+080 ឆ្លងកាត់ក្រុងស្ទឹងត្រែង និង ស្រុកសេសាន ។

៤-ផ្លូវជាតិលេខ92 ប្រភេទកម្រាលដីល្បាយថ្ម ប្រវែង 27,2គម ចាប់ពីបំបែកផ្លូវជាតិលេខ១ ត្រង់PK ០០+០០០ ដល់ចំណុចភូមិព្រះរំកិល PK027+200 ឆ្លងកាត់ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ។

៥-ផ្លូវជាតិលេខ78សេ ប្រភេទកម្រាលដីល្បាយថ្ម ប្រវែង 45គម ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ7 PK00+000 ដល់ ភូមិសេកុង ក្នុងស្រុកសៀមប៉ាងPK045+000 ឆ្លងកាត់ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ។

៦- ស្ពានឆ្លងកាត់ទន្លេសេកុង (ស្ពានមិត្តភាព កម្ពុជា-ចិនសេកុង) ប្រវែង1057 ម៉ែត្រ

៧- ស្ពានឆ្លងកាត់ទន្លេមេគង្គ (ស្ពានមិត្តភាព កម្ពុជា-ចិនមេគង្គ) ប្រវែង1731 ម៉ែត្រ
ឯកឧត្តម ស្វាយ សំអ៊ាង លើកឡើងថា ដោយមានការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនាទាំង៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមជាមួយនូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តម ស្វាយ សំអ៊ាង គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណខាងលើនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានខិតខំ យកចិត្តទុកដាក់កែលម្អ និងអភិវឌ្ឍន៍លើវិស័យជាអាទិភាពជាច្រើន ជាពិសេសវិស័យអប់រំ វិស័យការងារ ការកសាងធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីឱ្យស្របទៅនឹងការរីក ចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ ដោយផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ និងកម្មវិធី វិនិយោគ៣ឆ្នាំរំកិល ដែលបានអនុម័តដោយក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ គឺជាត្រីវិស័យបង្ហាញផ្លូវ សម្រាប់ឱ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលជាច្រើន រួមមានការអភិវឌ្ឍន៍ប្រព័ន្ធ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងអរូបវន្ត ប្រព័ន្ធធារាសាស្ត្រ ការកែលម្អសោភ័ណភាព បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង