**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

រដ្ឋមន្ត្រីអប់រំ៖ សកម្មភាពចំនួន៣ ត្រូវបានដាក់ឲ្យអនុវត្ដដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សកម្មភាពចំនួន៣ ត្រូវបានក្រសួងអប់រំដាក់ឲ្យអនុវត្ដនៅក្នុងសាលារៀន ដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុប ការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស៖ គោលដៅនៃការអប់រំ គឺការលើកកម្ពស់វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទារបស់សិស្ស ជាពិសេសការអភិវឌ្ឍផ្នែកស្មារតី រាងកាយ សុខភាព វិន័យ សីលធម៌ ចំណេះដឹង បំណិន និងឥរិយាបថល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស សាលារៀនត្រូវអនុវត្ដសកម្មភាព ចំនួន៣រួមមាន៖

១.ការអប់រំសិស្ស៖ បណ្តុះស្មារតីសិស្សឲ្យមករៀនទាន់ពេលវេលា ការបណ្ដុះទម្លាប់ល្អ ដល់កុមារ (ភាពស្អាតនៃរាងកាយ ការស្លៀកពាក់ របៀបហូបអាហារ ការប្រើប្រាស់សម្ភារៈសិក្សា ការចូលបន្ទប់ទឹក ការលាងសម្អាតដៃ របៀបសំពះ សុភាពរាបសា សេចក្តីក្លាហានក្នុងការ និយាយ និងទំនាក់ទំនង ជាដើម) ការយល់ដឹងពីសិល្បៈ តន្ត្រី វប្បធម៌ និងបរិស្ថានជុំវិញ។ រួមទាំងការធ្វើសមាធិ ដើម្បីយល់ហេតុផល ការអប់រំតាមបែបវិជ្ជមាន ការលើកទឹកចិត្តចំពោះ ឥរិយាបថល្អ និងមានសេចក្ដីក្លាហាន ក្នុងការទាក់ទងរវាងកុមារ និងកុមារ រវាងកុមារ និងរៀមច្បង ឬចាស់ព្រឹទ្ធាចារ្យ មាតាបិតា លោកគ្រូ អ្នកគ្រូ និងការបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីលើកកម្ពស់ការចូលរួមរបស់ព្រះសង្ឃ ក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌របស់សិស្ស។ នេះជាការបញ្ជាក់ របស់រដ្ឋមន្ដ្រីអប់រំ។

២.ការងារជាមួយគ្រូបង្រៀន ពង្រឹងសីលធម៌ និងឥរិយាបថរបស់គ្រូ ឲ្យទៅជាគំរូ ដល់សិស្ស ការអភិវឌ្ឍវិធីសាស្ត្របង្រៀន របៀបនៃការសិក្សារៀនសូត្ររបស់សិស្ស ការយល់ដឹង អំពីភាសាទំនាក់ទំនង បរិស្ថានសិក្សាទាំងក្នុងបរិវេណ និងបរិស្ថានជុំវិញសាលារៀន។

៣.បរិស្ថានសិក្សា បង្កើតបរិស្ថានសាលារៀនស្អាត ការលើកកម្ពស់អនាម័យ និងបរិស្ថានបៃតង ការអនុវត្តសកម្មភាពបន្ថែមទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ការអប់រំសុខភាពសិក្សា ដើម្បីបណ្តុះទម្លាប់ល្អ វិន័យ សីលធម៌ និងឥរិយាបថ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សា មានចំនួន ១៩,៣៤១កន្លែង, អនុវិទ្យាល័យ ១,៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ (ឯកជន ៣១៦) គ្រឹះស្ថានឧត្តមសិក្សាទូទាំង ប្រទេសមាន ១៦៩ កន្លែង ៕

អត្ថបទដែលជាប់ទាក់ទង