ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងសហការី នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។

