**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

រដ្ឋលេខាធិការក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល និង OER សម្រាប់ការបង្រៀន និងរៀន”

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល និង OER សម្រាប់ការបង្រៀន និងរៀន ជូនដល់គ្រូបង្រៀន នៃវិទ្យាល័យភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោកនាយក លោកនាយករង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យភ្នំស្រុក ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២០រូប។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្រោមគម្រោងធនធានអប់រំបើកទូលាយ និងបំណិនឌីជីថល ក្រោមជំនួយរបស់ សេវាកម្មអភិវឌ្ឍន៍លីចតេនស្ទីន (LED) ដែលជាទីភ្នាក់ងារម្ចាស់ជំនួយទ្វេភាគីផ្លូវការនៃប្រទេសលីចតេនស្ទីន (Principality of Liechtenstein) ។

ថ្លែងសន្ទរកថាក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកភ្នំស្រុក បានផ្ដាំផ្ញើឱ្យលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងយកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលនេះយកទៅផ្សព្វផ្សាយបន្តជូនដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅក្នុងវិទ្យាល័យភ្នំស្រុក ចូលរួមប្រើប្រាស់ថ្នាលអប់រំសាលាឌីជីថល សម្រាប់ស្វ័យសិក្សា សិក្សាស្រាវជ្រាវ និងស្វែងរកឯកសារដ៏សំបូរបែប ដែលជាផ្នែកមួយនៃការបណ្ដុះបំណិនក្នុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍។

ក្រោយពេលចប់វគ្គបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមនៃវិទ្យាល័យភ្នំស្រុក នឹងមានលទ្ធភាពចែករំលែក នូវកិច្ចតែងការបង្រៀន ឯកសារបង្រៀន សម្ភារៈឧបទេសឌីជីថល និងឯកសារផ្សេងៗទៀត ដែលបម្រើដល់ការបង្រៀន និងរៀន ទៅក្នុងថ្នាលអប់រំសាលាឌីជីថល សម្រាប់អ្នកអប់រំ សិស្សានុសិស្ស និងសាធារណជនទូទៅ ធ្វើការសិក្សាស្រាវជ្រាវនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង