**រាជរដ្ឋាភិបាលសម្រេច បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤**Zelensky ចង់បានមូលនិធិអាមេរិក ១០ ឆ្នាំទៀត**សមាជិកព្រឹទ្ធសភាអាមេរិកចង់ឱ្យលោក Biden ធ្វើឱ្យកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានភាពផ្អែមល្ហែម**អ៊ីរ៉ាក់ហាមឃាត់ការស្រឡាញ់ភេទដូចគ្នា**អាមេរិក​ទិញ​យន្តហោះ​ចម្បាំង​ចាស់​ពី​អតីត​សាធារណរដ្ឋ​សូវៀត**សមាគមក្រុមការងារ ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ដឹកនាំយុវជននិស្សិតចុះជួយតទឹក និងធ្វើស្ពានជូនពលរដ្ឋក្រោមជំនួយរបស់សម្តេចតេជោ និងសម្តេច ធិបតី**ការតវ៉ារបស់ហ្សកហ្ស៊ីប្រឆាំងនឹងវិក័យប័ត្រ ប្រែទៅជាហិង្សា**ឯកឧត្ដម ប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា**រដ្ឋមន្ត្រីការបរទេសថៃ ប្រកាសលាលែងពីតំណែងបន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី»**សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ជប៉ុន និងសហភាពអឺរ៉ុប កំពុងជំរុញទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន**ប្រទេសសហភាពអឺរ៉ុបបដិសេធមិនផ្តល់សំណងសម្រាប់ទាសភាព**អ៊ីស្រាអែល​ផ្តល់​ឱកាស​មួយ​ដល់​ក្រុម​ហាម៉ាស​ដើម្បី​បញ្ចៀស​ការ​ឈ្លានពាន​របស់​រ៉ាហ្វា**រុស្ស៊ីព្រមានលោកខាងលិចកុំឱ្យរឹបអូសយកលុយរបស់ខ្លួន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា**អ្នកបោះឆ្នោត​អាមេរិក​ឡើង​កម្តៅ​ចំពោះ​លោក Trump**Spielberg ជួយដឹកនាំយុទ្ធនាការរបស់ Biden**កងពលតូចដឹកជញ្ជូនលេខ៩០ បញ្ចេញរថយន្ត ២៥គ្រឿង ដឹកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព

ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ

ភ្នំពេញ៖ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។

សូមជម្រាបថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នារយៈកាលកន្លងទៅបាន រកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានតួនាទីចំបងសិក្សា ស្រាវជា្រវ រៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើស ធនធានវប្បធម៌ និងស្តារធនធាន តំបន់បេតិកភណ្ឌធម្មជាតិឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង