**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាផ្តល់ចំណេះដឹងដល់បុគ្គលិក សិស្សានុសិស្សចំនួន ៥៣១នាក់នៅសាលារៀនក្វាងចាវ

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលារៀនក្វាងចាវ ក្នុងខណ្ឌទួលគោក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអគ្គស្នងការដ្ឋាននគរបាលជាតិរួមគ្នាបើកសិក្ខាសាលាក្រោមប្រធានបទ រួមគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀនដល់បុគ្គលិក និងសិស្សានុសិស្សចំនួន៥៣១នាក់។

ថ្លែងក្នុងនាមគណ:គ្រប់គ្រងសាលាក្វាងចាវ លោក ជូ ធាងហាក់ នាយកសាលាចំណេះទូទៅបានមានមតិស្វាគមន៍និងរបាយការណ៍ពីសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបណ្តុះបណ្តាលនូវធនធានមនុស្សចំណេះទូទៅជាភាសាខ្មែរ ចិន អង់គ្លេស។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ ណុប អនុប្រធាននាយកដ្ឋានចរាចរណ៍ បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលគ្រប់ក្រុមគ្រួសារមានការព្រួយបារម្ភពិសេសគឺកូនចៅរបស់យើងចេញពីផ្ទះទៅសិក្សា និងធ្វើការ ពាក់មួកសុវត្ថិភាព១០០ភាគរយ “ការគោរពច្បាប់ចរាចរណ៍គឺនាំមកនូវសេចក្តីសុខសុវត្ថិភាព”។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានអរគុណដល់គណ:គ្រប់គ្រងសាលារៀនក្វាងចាវ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់សុខភាពសិក្សា និងសុវត្ថិភាព តាមរយ:ការសហការផ្តល់ចំណេះដឹងច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក សំដៅឱ្យសម្បទាទាំង៥របស់សិស្សរីកលូតលាស់ព្រមគ្នាក្លាយជាធនធានបន្តវេនដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ បង្កើតវេទិកាក្នុងគ្រួសារនិយាយពីគ្រោះថ្នាក់ និងផលវិបាក ការអង្កេតមើលបុគ្គលិកលក្ខណ:សមាជិកក្រុមគ្រួសារ និងត្រូវហ៊ានរាយការណ៍ពីករណីគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការអន្តរាគមន៍ដោះស្រាយបានទាន់ពេល “ការចូលរួមបង្ការ ឬបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបានម្នាក់គឺជាកុសលដ៏ធំធេងអាចចូលរួមជួយឱ្យសហគមន៍សុខសាន្តនិងមានសុវត្ថិភាព”។

តាមរយ: វាគ្មិន លោកវរសេនីយ៍ឯក ម៉ាន សុផាន់ណា, លោកឧត្តមសេនីយ៍ត្រី យិន យឿត និងលោកឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា អ្នកចូលរួមទាំងអស់ពិតជាទទួលបានចំណេះដឹងតាមរយ:ការឆ្លើយនូវសំណួររបស់សិស្សហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង