**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ**ឯកឧត្តម គង់ សោភ័ណ្ឌ សម្ភោធសមិទ្ធិផលនានា និងស្រោចស្រពសុគន្ធវារីឡើងជាព្រះចៅអធិការពេញសិទ្ធិ ក្នុងវត្តកែវមុនីវ័ន» ស្ថិតក្នុងភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ»**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា**អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កំពុងរងការឆាបឆេះខ្លាំង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ ភាគរយ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ**ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះតាមខ្នងផ្ទះពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងខេត្តតាកែវ**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង**ឯកឧត្ដម​ ជា​ ប៉ោ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍**ឯកឧត្តម ប៉ែន បូណា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្ស ពិសេន ជំរុញឲ្យអាជ្ញាធមូលដ្ឋានបន្តយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសង្គម និងមន្រ្តីបក្សចុះជាប់មូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ**សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយកអំណោយជាថវិកាជូនលោកយាយអាយុ ៧១ឆ្នាំ មានជំងឺធ្ងន់ធ្ងរ នៅខេត្តត្បូងឃ្មុំ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្ក្រាន្តវត្តភ្នំ» អបអរសាទរបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពស២៥៦៨ គ.ស.២០២៤ និងញាំងឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០ព្រឹក ដល់ម៉ោង០៨៖០០យប់។

នៅក្នុងសង្ក្រាន្តនេះ មានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឲ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង