**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ស្ថិតក្រោមបរិយាយប្រកបដោយភាពស្និតស្នាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីភាពសំខាន់នៃការ បើកព្រឹត្តិការណ៍ពិព័រណ៍ក្នុងពេលនេះ ពោលគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន តាមរយៈទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ធ្វើឱ្យមានការរីកចម្រើនពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ និងផ្តល់គុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋទូទៅ។

ទន្ទឹមនឹងការលើកឡើងពីសក្តានុពលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្តល់អត្ថប្រយោជន៍មហាសាលដល់ការគាំទ្រ និងជាការគិតគូរដល់ចរន្តសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសជាផ្លូវទឹកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ក្នុងថ្ងៃអនាគត។

ចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ ផ្តួចផ្តើមរៀបចំធ្វើពិធីនេះ ដើម្បីបង្ហាញពីភាពចម្រុះ និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា និងជាឱកាសសម្រាប់ក្រុមហ៊ុននាំចូលរថយន្តនានាបានផ្សព្វផ្សាយម៉ាក និងបង្កើនភាពទាក់ទាញ ព្រមទាំងបង្កើតបរិយាកាសស្និទ្ធស្នាលរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការរៀបចំពិពរណ៍នាពេលនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមរបស់ផ្នែកឯកជន ក្នុងការបង្ហាញឱ្យកាន់តែច្បាស់ពីសក្កានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើននៃវិស័យយានយន្តនៅកម្ពុជា ដោយសង្ឍឹមថានឹងមានពិធីបែបនេះជាបន្តបន្ទាប់ទៀត។

សូមជម្រាបថាកម្មវិធីពិព័រណ៍លើកទី១ ឆ្នាំ២០២៤ រៀបចំឡើងដោយក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ និងមានការសហការពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ក្នុងការដាក់តាំងបង្ហាញផលិតផល និងសេវារបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង