**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទស្សនកិច្ចពិនិត្យការរៀន និងបង្រៀន និង សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សិស្សានុសិស្ស សរុបចំនួនប្រហែល ១០០ នាក់។

គោលបំណងនៃពិធីសំណេះសំណាល និងទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការគាំទ្រនិងលើកកម្ពស់ពីការរៀននិងបង្រៀនផ្នែកបច្ចេកទេសនៅកម្រិតវិទ្យាល័យ និងលើកទិសដៅអនុវត្តការងារបន្ដ។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានអនុវត្តការគ្រប់គ្រងតាម
ផែនការកែលម្អសាលារៀនតាមក្របខ័ណ្ឌស្តង់ដាសាលាគំរូ ទាំង ៥ស្តង់ដា រួមមាន ៖
(១). លទ្ធផលសិក្សារបស់សិស្ស ៖
-នៅឆ្នាំ២០២២-២០២៣ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាន ៧៦,១៧% និងទទួលបាននិទ្ទេសA ចំនួន១២នាក់
– សាលាទទួលបានសិស្សពូកែចំណាត់ថ្នាក់លេខ១ ចំនួន ២នាក់ លើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា និងត្រៀមចេញទៅប្រឡងទូទាំងប្រទេសនាខែឧសភានេះ
-នៅសន្និបាតអប់រំនាចុងខែមីនា សាលាទទួលបានពានរង្វាន់គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ៨
-សាលាទទួលបានពានរង្វាន់ស្តង់ដាសាលាគំរូសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
-សាលាទទួលបាន លិខិតសរសើរលទ្ធផលល្អ ការប្រឡងតេស្តវិញ្ញាសាPISA
-សាលាទទួលបានលិខិតសរសើរនាយកល្អចំណាត់ថ្នាក់លេខ២
-សាលាបានរៀបចំគណៈកម្មការថ្នាក់រៀនបានគ្រប់កម្រិតថ្នាក់និងបានប្រជុំទំនាក់ទំនងជាមួយអាណាព្យាបាលជាប្រចាំ
-សាលាបានធ្វើផែនការសិក្សាសិស្សគ្រប់កម្រិតថ្នាក់ដើម្បីដាក់គោលដៅ និងតាមដានការសិក្សាសិស្ស
-សាលាបានរៀបចំប្រឡងតេស្ដស្ដង់ដាប្រចាំខែ ប្រចាំឆមាសរួមគ្នាលើគ្រប់កម្រិតថ្នាក់ និងមានរៀបចំ រចនាសម្ព័ន្ធគ្រប់គ្រងចាត់តាំងតាមលំនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-ប្រកាសលទ្ធផលប្រចាំខែ ឆមាសជាប្រចាំជូនអាណាព្យាបាល និងសិស្ស និងមានចែកជាជាលិខិតសរសើរលើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេសA។

(២). ការបង្រៀន និងរៀន ៖ មានការប្រជុំបច្ចេកទេសប្រចាំខែ ការចុះអធិការកិច្ចជាប្រចាំ បំប៉នលើវិធីសាស្ត្របង្រៀនថ្មីៗធ្វើការជាក្រុម ស្រាវជ្រាវ ការសរសេរគម្រោង ចូលពិសោធន៍ជាក់
ស្តែងវិធីសាស្ត្រ STEM បង្កើតស្នាដៃសិស្ស តាំងពិព័រណ៍
(៣). ការចូលរួមរបស់សហគមន៍ ៖ បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលា ប្រជុំធ្វើរបាយការណ៍ ផ្សព្វផ្សាយពី លទ្ធផលសិក្សារបស់សិស្ស ការអភិវឌ្ឍសាលារៀន រៀបចំផែនការ លើកឡើងពីបញ្ហាប្រឈម និងរកវិធី សាស្ត្រដោះស្រាយ។ សមិទ្ធផលនានាក្រៅពីរដ្ឋ និងដៃគូបានពីការចូលរួមរបស់សហគមន៍ និងសប្បុរសជនជាអតីតសិស្ស
(៤).ដំណើរការប្រតិបត្តិ និងដំណើរការសាលារៀន ៖ មានរៀបរចនាសម្ព័ន្ធគ្រប់គ្រង ប្រើប្រាស់ប្រព័ន្ធគ្រប់ទិន្នន័យសិស្ស តាមប្រព័ន្ធ SoF ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រពន្ធគ្រប់គ្រងថវិកា និងមានជាឯកសារតម្កល់ទុក
(៥).គណនេយ្យភាពសាលារៀន៖ មានបំណែងចែកភារកិច្ច និងមានកិច្ចព្រមព្រៀងបំពេញការងារ ទាំងកិច្ចព្រមព្រៀងលទ្ធផលសិក្សា ដើម្បីធ្វើស្វ័យវាយតម្លៃ ការបង្រៀន និងរៀន។

ដើម្បីជំរុញដំណើរការគាំទ្រ និងលើកកម្ពស់ផ្នែកបច្ចេកទេស ប្រែក្លាយជាវិទ្យាល័យគំរូឱ្យកាន់តែប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ មួយចំនួនដូចជា (១). បន្តប្រើប្រាស់បន្ទប់ពិសោធន៍បច្ចេកទេសឱ្យអស់ពីលទ្ធភាព និងពង្រឹងគុណភាពបង្រៀនទ្រឹស្ដីឱ្យបានច្បាស់លាស់ជាមុន និងលើកកម្ពស់ការអនុវត្តការពិសោធន៍ជាក់ស្ដែង (២).រៀបចំបង្កើតក្លឹបសិក្សាក្រៅម៉ោងសិក្សាជាពិសេសការបន្ថែមម៉ោងសិក្សា និងការធ្វើតេស្ដស្ដង់ដាហើយណែនាំឱ្យសិស្សចេះរៀនពីរបៀបធ្វើការស្វ័យសិក្សាដោយខ្លួនឯង ហើយបន្តពង្រឹងអភិបាលកិច្ចសាលារៀន (៣). បង្កើតឱ្យមានវិន័យ និងរៀបចំបរិស្ថានឱ្យបានស្អាតល្អ ដើម្បីជំរុញឱ្យមានការលើកកម្ពស់សុខភាពសិក្សារបស់សិស្សានុសិស្សឱ្យល្អប្រសើរ និងស្នើឱ្យបន្តខិត ខំប្រឹងប្រែងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដើម្បីបង្កើនជំនឿចិត្តមាតាបិតា អ្នកអាណាព្យាបាល និងឈានទៅបង្កើតជាមជ្ឈមណ្ឌលឌីជីថល និងពង្រឹងការបង្រៀនភាសាបរទេសនាពេលខាងមុន៕

អត្ថបទដែលជាប់ទាក់ទង