មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ នឹងប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃទី៧ ខែមេសា
ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ជូនដំណឹងស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ប្រាំបីព្រឹក(៨និង០០នាទីព្រឹក) ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។