**ឯកឧត្ដម​ ជា​ ប៉ោ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍**ឯកឧត្តម ប៉ែន បូណា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្ស ពិសេន ជំរុញឲ្យអាជ្ញាធមូលដ្ឋានបន្តយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសង្គម និងមន្រ្តីបក្សចុះជាប់មូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ**សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយកអំណោយជាថវិកាជូនលោកយាយអាយុ ៧១ឆ្នាំ មានជំងឺធ្ងន់ធ្ងរ នៅខេត្តត្បូងឃ្មុំ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ ខេត្តព្រៃវែង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ**ក្រុម Houthi អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់អង់គ្លេស និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ**ចិនត្រៀមបាញ់បង្ហោះយានអវកាស Chang’e-6**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សមាគមក្រុមការងារ១០០រាត្រី ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ចិនគាំទ្រការផ្សះផ្សាបក្សពួកប៉ាឡេស្ទីនតាមរយៈការសន្ទនា ការពិគ្រោះយោបល់**សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូបង្រៀនអប់រំពិសេស**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពី «ការបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩»**លោកជំទាវ លឹម រស្មី ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ១៩០គីឡូក្រាម និងសម្អាតប្រាក់

ភ្នំពេញ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ ដីឡូត៍តាមបណ្ដោយផ្លូវលេខ១០០៣ សង្កាត់ ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ មុខវត្តញាណរង្សី ផ្លូវលេខ៣៥៥ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី៣ ផ្ទះលេខ១២ ផ្លូវA2 (បុរីហុងឡេងយី) ភូមិ បឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់១.៨៩៦ក្រាម ប្រភេទកេតាមីន មានទម្ងន់ ១៨៣.៨២៣,២០ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាង សំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន៣នាក់ និងបក្ខពួក ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ «សម្អាតប្រាក់» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៧១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង