**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បេក្ខជន ៨០៩អង្គ/នាក់ ចូលរួមប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ភ្នំពេញ៖ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មួយអន្លើដោយ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិគ្រប់ព្រះអង្គ មានសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ជាព្រះអគ្គាធិការដែលតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងការប្តេជ្ញាចិត្តបន្តអនុវត្តការកែលម្អគុណភាពអប់រំ និងការប្រឡងជាប្រចាំ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលនិងអភិវឌ្ឍវិស័យអប់រំព្រះពុទ្ធសាសនា ដើម្បីផលិតបាននូវមូលធនមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយនេះដែរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងចូលរៀននេះ លោកជំទាវ ទូច សារ៉ុម បានមានប្រសាសន៍ផ្តាំផ្ញើឱ្យបេក្ខសមណៈ បេក្ខជនគ្រប់រូប ត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពតាមបទប្បញ្ញត្តិទូទៅ នៃការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃ ហើយលោកជំទាវក៏បានប្រគេននិងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ប្រឡងជាប់ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ដែលលើកឡើងថា «អ្នកចេះគឺជាប់»។

ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះមានរយៈពេល១ថ្ងៃពេញ មានចំនួន៣មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) មណ្ឌលខេត្តសៀមរាប(ពុទ្ធិកវិទ្យាល័យរាជបូណ៌) និងមណ្ឌលខេត្តកំពង់ចាម(ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត) ដែលមានបេក្ខសមណៈ បេក្ខជន សរុប ៨០៩ អង្គ/នាក់ ស្មើនឹង ៣៤ បន្ទប់ ដែលនិមន្តអញ្ជើញមកពីគ្រប់រាជធានីខេត្ត។ ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន៤មុខវិជ្ជាគឺ៖ ភាសាបាលី ភាសាខ្មែរ ព្រះវិន័យនិងព្រះអភិធម្ម និងគណិតវិទ្យា។

គួរបញ្ជាក់ថា នៅឆ្នាំនេះគ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង ស្របតាមព្រះបន្ទូលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «យកគុណភាពប្រសើរជាងបរិមាណ»៕

អត្ថបទដែលជាប់ទាក់ទង