**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង

បទវិភាគ៖ការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីណូរូនៅប្រទេសចិនជាលើកដំបូងនឹងនាំមកនូវកម្លាំងចលករថ្មីដល់ការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ

ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។ មិនថាកិច្ចសហប្រតិបត្តិការធំឬតូច ឱ្យតែមានភាពស្មោះត្រង់ ក៏នឹងទទួលសមិទ្ធផលដ៏ធំធេងដែរ ។ លោកប្រធានាធិបតី David Ranibok Adeang បានថ្លែងថា ណូរូកោតសរសើរខ្ពស់ចំពោះភាគីចិនដែលប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្មើភាពមិនថាប្រទេសតូចឬធំ ណូរូរីករាយគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ហើយនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។
ពីការស្តារទំនាក់ទំនងការទូតឡើងវិញនៅខែមករាដល់ការបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមីនា គោលការណ៍ប្រទេសចិនតែមួយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរចិននិងណូរូ ។ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានបញ្ជាក់ម្តងទៀតពីគោលការណ៍នេះ ។ លោក David Ranibok Adeang មិនត្រឹមតែអះអាងថា ការស្ដារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញជា “ការឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ” ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញថា នេះជា “និមិត្តសញ្ញាដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងណូរូនិងចិន”ផងដែរ ។ ប្រការនេះបានបង្ហាញម្តងទៀតថា គោលការណ៍ប្រទេសចិនតែមួយដែលត្រូវកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១បានក្លាយជាគំនិតឯកភាពរួមនៅទូទាំងពិភពលោក ។
ប្រទេសទាំងពីរចិននិងណូរូសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធតែប្រឈមមុខនឹងភារកិច្ចអភិវឌ្ឍន៍ ។ រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចណូរូមិនមែនភាពចម្រុះបែប ដែលពឹងផ្អែកទៅលើការនាំចេញប្រភពធនធាននិងវិស័យទេសចរណ៍ ។ តែប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ដែលអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពទៅវិញទៅមកជាមួយណូរូតាមរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។
ពីគម្រោងថាមពលអគ្គិសនីនិងប្រព័ន្ធស្តុកថាមពលដោយ PV ទីមួយដែលទទួលការសាងសង់ដោយសហគ្រាសទុនចិន ដល់បច្ចេកទេសដាំផ្សិត ដែលមានអំណោយផលដល់ប្រជាជន ចិនបាននាំមកនូវ “កូនសោមាស”នៃការអភិវឌ្ឍជាច្រើនដល់ណូរូ ។ ប្រជាជនណូរូបាននាំគ្នាសម្តែងការរំពឹងទុកចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថា “រំពឹងថាសហគ្រាសចិនកាន់តែច្រើនឡើងមកវិនិយោគទុននៅណូរូ” និង“ស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនទៅលេងនៅណូរូ”។ល។
ក្នុងអំឡុងពេលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ណូរូបានក្លាយជាប្រទេសមួយទៀតដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពី “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិន ។ ទន្ទឹមនឹងការអនុវត្តនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងណូរូ ភាគីទាំងពីរមានចំណុចស៊ីសង្វាក់គ្នាជាច្រើនក្នុងវិស័យបន្សាបទឹកសមុទ្រ ថាមពលបៃតងនិងការអភិវឌ្ឍវិលជុំជាដើម ។ នេះនឹងនាំមកនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។
មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយបានតភ្ជាប់ប្រទេសចិននិងណូរូ ។ ប្រសិទ្ធភាពដ៏វិជ្ជមានដែលមកពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីណូរូ David Ranibok Adeang លើកនេះ នឹងជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់របស់ប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារនិងពង្រីកសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ នេះក៏ជាអត្ថន័យដ៏ត្រឹមត្រូវដែលគួរតែមានក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង