**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣។

តាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំលើកកម្ពស់ការផ្ដល់សេវាសង្គមប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសជនងាយរងគ្រោះដូចជាៈ ស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

ផ្អែកតាមក្របខណ្ឌពេលវេលាដែលបានកំណត់ក្នុងកម្មវិធីពានរង្វាន់ ដំណើរការនៃការអនុវត្ត កម្មវិធីនេះមានរយៈពេល៦សប្តាហ៍ ដោយត្រូវចាប់ផ្តើមអនុវត្តនៅសប្តាហ៍ទី១ ខែមីនា និងត្រូវបញ្ចប់នៅសប្ដាហ៍ទី២ ខែមេសា ជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០២២ ការចាប់ផ្តើមអនុវត្តកម្មវិធីពានរង្វាន់ត្រូវបានកំណត់យកនៅសប្តាហ៍ទី៤ ខែកុម្ភៈ និងបញ្ចប់នៅសប្ដាហ៍ទី១ ខែមេសា ឆ្នាំ២០២៣ និងបូកសរុបលទ្ធផលនៃការធ្វើសុពលភាពទិន្ន័យដើម្បីផ្ញើទៅអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃឱ្យបានត្រឹមដំណាច់ ខែមេសា ឆ្នាំ២០២៣។

ក្នុងការវាយតម្លៃលើការផ្តល់សេវាសង្គមនេះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់គោលដៅរបស់អង្គការយូនីសេហ្វ ត្រូវប្រើប្រាស់សូចនាករដែលបានកំណត់នៅក្នុងសៀវភៅណែនាំ នៃកម្មវិធីពានរង្វាន់ពាក់ព័ន្ធនឹងសមិទ្ធផល និងលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២២កន្លងមក សម្រាប់ធ្វើការគណនាពិន្ទុសូចនាករក្នុងទម្រង់ដែលបានកំណត់។

តាមសេចក្ដីសម្រេចលេខ៩៤១ សសរ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដែលដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត បានសម្របសម្រួលជាមួយ គ.ក.ស.កខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងទីចាត់ការរដ្ឋបាលសាលាខេត្ត រៀបចំជាទម្រង់ពិន្ទុសូចនាករ ស្តីពីការប្រកួតពានរង្វាន់សេវាសង្គមឆ្នាំ២០២២ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត នាកិច្ចប្រជុំសាមញ្ញលើកទី៤៦ ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៤។

ទម្រង់ពិន្ទុសូចនាករស្តីពីការប្រកួតពានរង្វាន់សេវាសង្គមឆ្នាំ២០២២ មានចំនួន ២៦សូចនាករ (សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក) និងចំនួន២៩ (សម្រាប់ឃុំ សង្កាត់) ដែលត្រូវបានកំណត់ដោយសៀវភៅណែនាំ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះក្រុមការងារពានរង្វាន់សេវាសង្គម នៃរដ្ឋបាលខេត្ត អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលបានខិតខំយកចិត្តទុកដាក់ជំរុញ គាំទ្រ សម្របសម្រួល និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឱ្យកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ឆ្នាំ២០២២-២០២៣ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់តាមការគ្រោងទុក រហូតញ៉ាំងឱ្យមានពិធីប្រកាសជ័យលាភីយ៉ាងឱឡារិក និងអធិកអធម នាពេលនេះ។ ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់សម្រាប់ឆ្នាំ ២០២២-២០២៣នេះ រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានស្នាដៃឆ្នើម ក្នុងការខិតខំលើកកម្ពស់ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សេវាសង្គមសំដៅលើអត្ថប្រយោជន៍ និងសេវានានា ដូចជាសេវាអប់រំ សេវាថែទាំសុខភាព ការឧបត្ថម្ភស្បៀងអាហារ និងកិច្ចគាំពារនានា ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ។ សកម្មភាពសេវាសង្គម គឺជាសកម្មភាពដ៏មានសារៈសំខាន់ និងបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋក្រីក្រី និងងាយរងគ្រោះ ដូចជាស្ត្រី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម។

សកម្មភាពសេវាសង្គមដែលបានអនុវត្តកន្លងមកដោយរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖
-ការផ្តល់សេវាសុខភាព និងអាហារូបត្ថម្ភដល់មាតា និងទារក
-ការសាងសង់ ការជួសជុលមូលដ្ឋានសុខាភិបាល
-ការផ្គត់ផ្គង់ទឹកស្អាត និងការផ្តល់សេវាអនាម័យនៅតាមសាលារៀន មូលដ្ឋានសុខាភិបាល សាធារណៈ សហគមន៍ និងគ្រួសារ
-ការផ្តល់សេវាអប់រំកុមារតូចតាមរយៈមតេ្តយ្យសិក្សាសហគមន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលាមតេ្តយ្យសិក្សាសហគមន៍ និងមតេ្តយ្យរដ្ឋ
-ការគាំទ្រឱ្យសិស្សមកពីគ្រួសារក្រីក្របន្តរៀនឱ្យចប់ការអប់រំកម្រិតមធ្យមសិក្សា
-ការគាំពារជនរងគ្រោះដោយអំពើហិង្សា
-ជំនួយសង្គមសម្រាប់កុមារ និងគ្រួសាររងគ្រោះ
-ការកសាងលំនៅដ្ឋានសម្រាប់គ្រួសារក្រីក្រគ្មានទីជម្រកនិងសកម្មភាពផ្សេងៗទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន៤ គឺ មនុស្សជាអាទិភាពទី១ ហើយផ្លូវ ទឹក និងភ្លើង គឺជាអាទិភាពបន្តបន្ទាប់។ ដោយឡែកនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន៥ ដោយបន្ថែមបច្ចេកវិទ្យា ប៉ុន្តែក៏នៅតែបន្តកំណត់យកមនុស្ស ជាអាទិភាពទី១ដដែល ហើយផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពបន្តបន្ទាប់។ ក្នុងនោះ បញ្ចកោណទី១«ការអភិវឌ្ឍធនធានមនុស្ស» មុំទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» គោលដៅយុទ្ធសាស្រ្តនៃមុំទី៤នេះគឺ ការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់បណ្ណជ័យលាភី ពានរង្វាន់ជើងឯកសេវាសង្គម លេខ២ ជូនដល់ក្រុមការងារសេវាសង្គមខេត្ត ព្រមទាំងឧបត្ថម្ភថវិកា ចំនួន ៥លានរៀល កុំព្យូទ័រ ០១គ្រឿង និងម៉ាស៊ីនព្រីន ០១គ្រឿង និងបណ្ណជ័យលាភីពានរង្វាន់ផ្កាយសេវាសង្គម ក្នុងនោះ ក្រុងស្រុកផ្កាយ៣ មាន១ស្រុក ទទួលបានថវិកា ១លានរៀល ក្រុងស្រុកផ្កាយ២ មាន៣ក្រុងស្រុក ទទួលបានថវិកា ៥០ម៉ឺនរៀល
ក្រុងស្រុកផ្កាយ១ មាន១ស្រុក ទទួលបានថវិកា ៣០ម៉ឺនរៀល និងឃុំសង្កាត់ផ្កាយ៣ មាន១៧ឃុំសង្កាត់ ទទួលបានថវិកា ១លានរៀល ឃុំសង្កាត់ផ្កាយ២ មាន៦ឃុំសង្កាត់ ទទួលបានថវិកា ៥០ម៉ឺនរៀល ឃុំសង្កាត់ផ្កាយ១ មាន៦ឃុំសង្កាត់ ទទួលបានថវិកា ៣០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង