លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារិនី ផ្តាំផ្ញើដល់យោធិនជានារី ត្រូវខិតខំបង្កើនសមត្ថភាព ដើម្បីបញ្ជ្រាបខ្លួនចូលទៅក្នុងជួរថ្នាក់ដឹកនាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំទទួលបដិសណ្ធារកិច្ចដំណើរអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ សួរសុខទុក្ខយោធិននារី និងគ្រួសារកងទ័ព ក្រោមអធិបតីភាព លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ។
ចូលរួមនៅក្នុងឱកាសនោះរួមមាន លោកឧត្តមសេនីយ៍ត្រីកែវវិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមេបញ្ជាការរងនិងពលទាហានដែលចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តយ៉ាងច្រើនកុះករក៏បានចូលរួមនៅក្នុងឱកាសនោះផងដែរ។
កញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំបនប្រតិបត្តិការសឹករងកោះកុង បានឡើងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលក្រុមការងារយេនឌ័រដែលសម្រេចចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ជូនដល់គណអធិបតីនិងអង្គពិធីទាំងមូលបានជ្រាប រួចមក។
លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាថ្ងៃដ៏មហាប្រសើរមួយដោយតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងបានទទួលធ្វើបដិសណ្ឋារកិច្ចលោកជំទាវ នាយឧត្តមសេនីយ៍ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិដែលបានអញ្ជើញចុះត្រួតពិនិត្យកិច្ចការងារយេនឌ័រ និងសួរសុខទុក្ខដល់យោធិននារី ព្រមទាំងគ្រួសារយោធិនទាំងអស់ដែលចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងគឺមានកសោមនស្សរីករាយយ៉ាងក្រៃលែងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរភូមិន្ទចំពោះយោធិនជានារីគ្រប់រូបស្របពេលដែលនៅទូទាំងសាកលលោកក៏ដូចជាព្រះរាជាណាចក្រ កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ ២០២៤ ក្រោមមូលបទ (ស្ត្រី និង ក្មេងស្រីក្នុងបរិវត្តន៍កម្ម ឌីជីថល)។
លោកឧត្តមសេនីយ៍ត្រីកែវវិចិត្របានមានប្រសាសន៍បន្តទៀតថាក្រោមការដឹកនាំប្រកបដោយថាមពលនិងភាពវ័យឆ្លាតប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តដឹកនាំនាវាកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់នោះផងដែរ។
មានមតិសំណេះសំណាលក្នុងឱកាសនោះលោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារិនីបានកោតសរសើរចំពោះក្រុមការងារយេនឌ័ររបស់តំបន់ប្រតិបត្តិការសឹករងកោះកុង ដែលបានអនុវត្តនូវកិច្វការងារទទួលបានជោគជ័យ នាពេលកន្លងទៅ ជាពិសេសទៅទៀតនោះគឺ នៅតាមបណ្តាសឹកងខេត្ត នៅទូទាំងប្រទេស យោធិននារី ដែលមានតួនាទីជាមេបញ្ជាការរង គឺមានតែខេត្តកោះកុង ប៉ុណ្ណោះ ។
ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើដល់យោធិនជានារី ត្រូវខិតខំបង្កើនសមត្ថភាព ដើម្បីបញ្ជ្រាបខ្លួនចូលទៅក្នុងជួរថ្នាក់ដឹកនាំ និងបានផ្តាំផ្ញើដល់អង្គពិធីទាំងមូល ត្រូវតែប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព បូរណភាពដែនដី ថែរក្សាសមិទ្ធផលទាំងឡាយដែលទទួលបានពីនយោបាយឈ្នះ ឈ្នះ ដែលទទួលបានមកពីការលះបង់ជីវិតរបស់ប្រតិបត្តិករជាច្រើនរូប ជាពិសេសត្រូវចូលរួមគាំទ្រនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ អោយទទួលបានជោគជ័យ៕

