**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ជម្លោះរវាងម្តាយ និងកូនស្រីបង្កើតករណីដីស្រែអំបិលជាង៣១ហិកតា នៅស្រុកទឹកឈូ ត្រូវបានតុលាការសម្រេចឱ្យម្តាយអាយុជាង៨៥ឆ្នាំឈ្នះក្តី

ភ្នំពេញ៖ តុលាការខេត្តកំពត បានចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរខាងលើ ដែលបានសម្រេចឱ្យម្ដាយបង្កើតជាដើមចោទ ឈ្មោះ ឈុន ហឹង អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មានអត្ថិភាពនៃសិទ្ធិលើកម្មសិទ្ធិលើដីទំហំ ៣១.៥៩ហិកតា ដែលមានព្រំប្រទល់ ខាងជើងទល់នឹងព្រែក, ខាងត្បូងទល់នឹងផ្លូវរថភ្លើង+ព្រែក, ខាងកើតទល់នឹងព្រែក, ខាងលិចទល់នឹងដីស្រែប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

បន្ថែមពីនេះ តុលាការបង្គាប់ឱ្យចុងចម្លើយជាកូនប្រសារ ឈ្មោះ ណុប សារ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធត្រូវជាកូនស្រីបង្កើតរបស់ដើមចោទ ឈ្មោះ ហោ សឺយ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត ត្រូវចាកចេញពីទំហំដី ៣១.៥៩ហិកតា ស្ថិតក្នុងទីតាំងភូមិសាស្ត្រខាងលើ។

សាលក្រមស្ថាពររបស់សាលាដំបូងខេត្តកំពត ក៏ត្រូវបង្គាប់ឱ្យចុងចម្លើយឈ្មោះ ណុប សារ៉េត និងប្រពន្ធឈ្មោះ ហោ សឺយ ប្រគល់ដីទំហំ ៣១.៥៩ហិកតា មានទីតាំងក្នុងភូមិសាស្ត្រខាងលើទៅឱ្យដើមចោទជាម្ដាយឈ្មោះ ឈុន ហុឹង វិញដែរ។

ការចុះអនុវត្តសាលក្រមនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់សំរោងភាគច្រើន មានការគាំទ្រ និងអបអរសាទរពាក់ព័ន្ធនឹងចំណាត់ការនៃសាលក្រម មានភាពត្រឹមត្រូវ យុត្តិធម៌របស់តុលាការ ដែលបានរកយុត្តិធម៌ជូនលោកយាយជាដើមចោទ អាយុ៨៥ឆ្នាំ មានភាពចាស់ជរា ហើយត្រូវជាម្ដាយបង្កើតរបស់ចុងចោទជាប្ដីប្រពន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង