**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, សមាជិកអចិន្រ្តៃយ៍, សមាជិកមិនមែនអចិន្រ្តៃយ៍ និងទីប្រឹក្សាបច្ចេកទេស នៃ ក.ស.វ. ជាច្រើនរូប។

កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីតម្រង់ទិស និងកំណត់ទិសដៅសកម្មភាពការងារសម្រាប់អនុវត្តបន្ត ទាំងក្នុង រយៈពេលខ្លី និងមធ្យម សំដៅបង្កើនគុណភាព, ប្រសិទ្ធភាព និងលទ្ធផលសមិទ្ធកម្មការងាររបស់ ក.ស.វ. ដែលជាយន្តការស្ថាប័នស្លាបឆ្វេងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមចំណែកផ្តល់ការគំាទ្រ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាសេនាធិការដ៏សំខាន់មួយដល់គណៈរដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវមូលវិចារណ៍ខ្ពស់ចំពោះសមិទ្ធផលការងារដែល ក.ស.វ. ខិតខំសម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការពិនិត្យនិងផ្តល់យោបល់លើ ឯកសារគោលនយោបាយ យុទ្ធសាស្រ្ត សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ព្រមទាំងកិច្ចការមួយចំនួន ដូចជាការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការអភិវឌ្ឍន៍ស្ថាប័នរបស់ ក.ស.វ. និងអង្គភាព ចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងការងារកសាងសមត្ថភាព និងការកែទម្រង់ស្ថាប័នជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ជារួម ក.ស.វ. កំពុងធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពរស់រវើក ដោយឈរលើអភិក្រម៖ ធ្វើបណ្តើរ! កែទម្រង់បណ្តើរ!។

«ពិតណាស់កន្លងមក យើងបានធ្វើកិច្ចការ
ជាច្រើន តែយើងក៏នៅសល់កិច្ចការច្រើនទៀតដែលត្រូវធ្វើបន្តទៅមុខទៀត ដែលទាមទារឱ្យយើងត្រូវពង្រឹងប្រព័ន្ធការងារ ដោយរួមទាំងរបបប្រជុំ និងរបាយការណ៍ និងត្រូវបន្តកែទម្រង់ស្ថាប័ន ដោយឈរលើគោលការណ៍មិនបោះបង់ចោលនរណាម្នាក់ ដើម្បីឆ្កឹះរកធនធានមនុស្សពូកែៗ ឱ្យមានឱកាសបញ្ចេញសមត្ថភាព និងប្រើប្រាស់ធនធាន ទាំងមនុស្ស និងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពខ្ពស់»។ ននេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ដល់ ក.ស.វ. ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសពាក់ព័ន្ធការរៀបចំរបាយការណ៍វិភាគលើ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជា សំដៅធ្វើឱ្យរបាយការណ៍នេះ ក្លាយជាផលិតផលមួយ ប្រកប ដោយគុណភាព, ជំនាញវិជ្ជាជីវៈ, មានការទាក់ទាញ និងមានប្រយោជន៍ក្នុងការប្រើប្រាស់ មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាល តែថែមទាំងសម្រាប់សាធារណៈជនទូទៅ, អ្នកស្រាវជ្រាវ និងធុរជនផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា វិស័យថាមពលកកើតឡើងវិញ, វិស័យទេសចរណ៍ ពិសេសវិស័យវប្បធម៌ ដែលអាចក្លាយជាចន្ទល់ថ្មីនៃសេដ្ឋកិច្ច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញការរៀបចំបង្កើត និងពង្រឹងបណ្ដាញការងារសហគមន៍ស្រាវជ្រាវនៅកម្ពុជា ដើម្បីប្រមូល និងចងក្រង ស្ថាប័នស្រាវជ្រាវ អ្នកស្រាវជ្រាវ និងទិន្នន័យនានា សំដៅជៀសវាងស្រាវជ្រាវជាន់គ្នា និងចែករំលែកលទ្ធផលនៃការស្រាវជ្រាវ និងទិន្នន័យ ដើម្បីបង្កើតសហថាមភាពរវាងគ្នា។ ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីស្រាវជ្រាវរួមគ្នាលើប្រធានបទមានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឱ្យក្លាយជាធនាគារខួរក្បាលមួយដែលមានការទទួលស្គាល់ជាទូទៅ។ ឯកឧត្តមបានផ្តល់ការណែនាំឱ្យពន្លឿន និងបញ្ចប់ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការអភិវឌ្ឍស្ថាប័ន ក.ស.វ. ឱ្យបានឆាប់ និងបានផ្តល់នូវគោលការណ៍ណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់នៃ ក.ស.វ. ក្នុងការបំពេញការងារ ដោយប្រកាន់យកនូវទស្សនៈបើកចំហ ដើម្បីធានាសុខដុមរមនាក្នុងស្ថាប័ន ៕

អត្ថបទដែលជាប់ទាក់ទង