**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ក្នុងការស្វែងរកសក្តានុពល និងឱកាសវិនិយោគផ្នែកឡូជីស្ទីកនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍ (Vientiane Logistics Park) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម គណៈគ្រប់គ្រង់សួនឡូជីស្ទីកវៀងចន្ទន៍ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដីសម្បទានជូនក្រុមហ៊ុន ចំណែកក្រុមហ៊ុនជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ។

ដោយឡែក ក្នុងកិច្ចដំណើរការរដ្ឋបាលប្រចាំថ្ងៃនៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរដ្ឋ ដូចជាមន្រ្តីគយ ពន្ធដារ កសិកម្ម ពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

តំណាងគណៈគ្រប់គ្រង់ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា សួនឡូជីស្ទីកវៀងចន្ទន៍នេះ គឺជាចក្រទ្វារព្រំដែនអន្តរជាតិមួយ សម្រាប់ការដឹកទំនិញពីបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងចិន ហើយក៏ជាសួនសម្រាប់សម្រួលការដឹកជញ្ជូនទំនិញចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ចិន និងបន្តដឹកជញ្ជូនទៅកាន់ប្រទេស ផ្សេងៗទៀតដូចជាអ៊ឺរ៉ុប ផងដែរ។

ជាការឆ្លើយតប បន្ទាប់ពីការធ្វើបទបង្ហាញអំពីការកសាង និងអភិវឌ្ឍន៍សួនឡូជីស្ទីកវៀងចន្ទន៍ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ និងភាពជោគជ័យ ដែលសួននេះសម្រេចបាន ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅនៅក្នុងតំបន់នេះ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជាសក្តានុពលក្នុងការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដើម្បីធានាបាននូវភាពគូប្រជែងរបស់កម្ពុជា។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ក្នុងការស្វែងរកសក្តានុពល និងឱកាសវិនិយោគផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជា ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង