**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សហព័ន្ធខ្មែរកីឡាហាប់គីដូ រៀបចំការប្រឡងខ្សែក្រវាត់ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនដល់សិស្សគុន

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងសមត្ថភាពឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗរបស់កីឡាករ កីឡាការិនី និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមួយចំនួន ផងដែរ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានឱ្យគ្រូបង្វឹករៀបចំការប្រឡងឡើងខ្សែក្រវាត់តាមកម្រិតដាន់នីមួយៗ ដែលជាការលើកទឹកចិត្តដល់សិស្សគុនទាំងអស់នោះ ដែលបានប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។

ជាមួយគ្នានេះ លោកឧកញ៉ា សៅ សេងហាក់ ក៏បានឧបត្ថម្ភលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីវ័យក្មេង ដែលបានចូលរួមសម្តែងកីឡាហាប់គីដូ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ចំពោះគ្រូជំនួយមួយចំនួនក៏ទទួលបានការឧបត្ថម្ភជាថវិកាលើកទឹកចិត្តជូនដល់ពួកគាត់ ដោយគ្រូជំនួយទាំងនោះបានជួយបង្ហាត់បង្រៀនសិស្សគុន នៅក្នុងសហព័ន្ធកីឡាហាប់គីដូ។

ការប្រឡងឡើងខ្សែក្រវាត់នេះមានសិស្សគុនចូលរួមចំនួន ៣០នាក់ ដែលប្រឡងពីកម្រិតខ្សែក្រវាត់ពី ស ឡើង សឆ្នូត ពីសឆ្នូត ឡើងលឿង ពីលឿង ឡើង លឿងឆ្នូត និងពីលឿងឆ្នូតទៅខ្សែក្រវាត់ពណ៌ទឹកក្រូច និងពីខ្សែក្រវាត់ពីពណ៌បៃតងទៅ បៃតងឆ្នូតជាដើម។

ជាមួយនឹងការរៀបចំឱ្យមានការប្រឡង រួមទាំងការជួយឧបត្ថម្ភថវិកាលើកទឹកចិត្តពីលោកឧកញ៉ាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងពេលនេះ ត្រូវបានលោកអគ្គលេខាធិការ គង់ ចាន់ធីណា អះអាងថាជាការលើកទឹកចិត្ត ដើម្បីជំរុញដល់ការលើកកម្ពស់ក្បាច់គុន និងអភិវឌ្ឍជំនាញកីឡាមួយនេះ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ តំណាងឱ្យគ្រូជំនួយ កីឡាករ កីឡាការិនីទាំងអស់សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលយកចិត្តទុកដាក់លើកទឹកចិត្តជូនដល់ពួកគាត់ តាមរយៈការចំណាយថវិកាផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំគ្រប់ៗរូប រួមទាំងឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានជួយជ្រោមជ្រែងផ្តល់ទីតាំង និងតម្រូវការមួយចំនួនទៀត ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាឱ្យបោះជំហានទៅមុខជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង